Friday, March 20, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហ្នឹងឬមិត្តភក្តិ? បើកឡាន ៦០០គីឡូ មកការមិត្តភក្តិជិតស្និទ្ធ មកដល់កូនក្រមុំបោះស្រោមសំបុត្រឱ្យ ព្រមទាំងនិយាយមើលងាយ

នៅក្នុងបណ្ដាញទំនាក់ទំនងសង្គមរបស់ប្រទេសចិន កញ្ញាម្នាក់បានរៀបរាប់ពីរឿងរ៉ាវហួសចិត្តមួយថា នាងបានបើកឡានជាង ៦០០គីឡូម៉ែត្រ ដើម្បីទៅចូលរួមពិធីមង្គលការសម្លាញ់ជិតដិតម្នាក់ ដោយបានដាក់លុយចំណងដៃនៅក្នុងស្រោមសំបុត្រចំនួន ២ ០០០យន់ ឬប្រមាណ ៣០០ដុល្លារ តែនាងបានសម្រេចចិត្តដើរចេញពីពិធីនោះភ្លាម ទាំងមិនទាន់បានចូលរួមពិធីជប់លៀង ព្រោះកូនក្រមុំដែលជាមិត្តជិតស្និទ្ធ បានបោះស្រោមសំបុត្រចំណងដៃនោះឱ្យមកវិញ ព្រមជាមួយពាក្យមើលងាយ។

នាងនិយាយថា នាង និងសម្លាញ់ម្នាក់នេះ ស្គាល់គ្នាពេលនៅរៀនអនុវិទ្យាល័យ។ ក្រោយពីរៀនរួមថ្នាក់ជាមួយគ្នាអស់ជាច្រើនឆ្នាំមក ទាំង២នាក់ក៏ក្លាយជាមិត្តជិតដិតនឹងគ្នា។ ក្រោយរៀនចប់មហាវិទ្យាល័យ នាងក្រមុំក៏បានទៅធ្វើការនៅឯទីក្រុង ខណៈមិត្តជិតដិតនៅតែរស់នៅជនបទដដែល។ តែទោះជាទាំង ២នាក់ឃ្លាតឆ្ងាយពីគ្នាមែន ក៏ពួកគេនៅតែទំនាក់ទំនង ជជែកគ្នាតាមទូរស័ព្ទជាប់ជានិច្ចដែរ។

កាលពីពេលថ្មីៗនេះ ពេលដឹងថាសម្លាញ់ជិតដិតជិតរៀបការ នាងក្រមុំក៏ប្រញាប់សុំច្បាប់សម្រាក និងបើកឡានចម្ងាយជាង ៦០០គីឡូម៉ែត្រ ដើម្បីទៅចូលរួមពិធីមង្គលការរបស់សម្លាញ់។ នៅពេលព្រឹក នាងបានមកតាំងពីព្រលឹម ដើម្បីជួយក្រុមគ្រួសាររបស់សម្លាញ់ត្រៀមរៀបចំពិធី និងជួយកូនក្រមុំរឿងការតុបតែងខ្លួន។
ពេលឃើញសម្លាញ់បានរៀបការ នាងក្រមុំអត់មិនស្រក់ទឹកភ្នែកមិនបានឡើយ។ ក្រោយចប់ពិធីការ ភ្ញៀវគ្រប់គ្នា បាននាំគ្នាលើកកែវឡើងសម្ដែងក្ដីសោមនស្សរីករាយជាមួយកូនកំលោះក្រមុំ និងត្រៀមចូលរួមពិធីជប់លៀង។
ភ្លាមនោះ សុខៗ ស្រាប់តែកូនក្រមុំដើរចូលមក រួចបោះស្រោមសំបុត្រចំណងដៃមួយមកចំពីមុខនាង ដែលនាងដឹងថា វាជាស្រោមសំបុត្រចំណងដៃរបស់ខ្លួនឯង។ នាងក៏យកវាមកមើលយ៉ាងងឿងឆ្ងល់ និងមិនដឹងថា មានរឿងអ្វីកើតឡើងឡើយ។

កូនក្រមុំបានចង្អុលមុខនាង ហើយនិយាយថា “ខ្ញុំមិនចង់ជឿសោះថា អ្នកដទៃ គេចងដៃខ្ញុំយ៉ាងតិច ៥ ០០០យន់ តែឯងបែរជាចងដៃខ្ញុំតែ ២ ០០០យន់អ៊ីចឹងឬ?” និយាយចប់កូនក្រមុំ ក៏សុំឱ្យសម្លាញ់ជិតដិតរបស់នាង ចេញពីពិធីជប់លៀង ដែលនៅចំពោះមុខមនុស្សជាច្រើន។ នាងក្រមុំមិនបាននិយាយអ្វីឡើយ និងសម្រេចចិត្តដើរចេញពីពិធីមង្គលការនោះ ដោយមិនងាកទៅមើលទៀតឡើយ៕

×