តុក្កតាសិចជំនាន់ថ្មីដែលមានរាងរៅសម្រស់ស្រស់អស្ចារ្យត្រៀមចូលលុកលុយទ្វីបអឺរ៉ុប ខណៈពេលដែលក្រុមហ៊ុនផលិតវា កំពុងត្រៀមបែបបទបើកផ្ទះបនទី ៣ នៅដែនដីនេះ ក្នុងអំឡុងពេលត្រឹម ១៧ខែប៉ុណ្ណោះ ។
តុក្កតាសិចរបស់ Lumidolls គឺជាក្រុមហ៊ុនបើកជំនួញផ្ទះបនតុក្កតាសិច តាំងពីឆ្នាំ ២០១៧ ។ ដំបូងឡើយ ក្រុមហ៊ុន Lumidolls បានបើកផ្ទះបនមួយឈ្មោះ La Rambla នៅ Barcelona ប្រទេសអេស្ប៉ាញ ប៉ុន្តែដោយមានសំណូមពរពីអតិថិជនដែលមិនចង់ឲ្យគេដឹងពីអត្តសញ្ញាណ ពួកគេក៏ប្តូរទៅកន្លែងមួយផ្សេងដែលស្ងាត់ជាង ។
នៅខែមេសាកន្លងមក Lumidolls បានបើកកន្លែងផ្ទះបនទី ២ នៅមូស្គូ ដោយសហការជាមួយវិនិយោគគិនរុស្ស៊ី ។
២ ខែក្រោយមកទៀត វិនិយោគគិនរុស្ស៊ី ដែលសហការជាមួយ Lumidolls បានប្រាប់ Daily Star Online ថា ពួកគេមានផែនការបង្កើតផ្ទះបនមួយទៀត នៅទីក្រុងមួយនាទ្វីបអឺរ៉ុប ក្នុងអំពេលប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ ។
បើតាមការបែកធ្លាយព័ត៌មានពីក្រុមហ៊ុននេះ គឺពួកគេកំពុងអនុវត្តផែនការបើកទូលាយបណ្តាញផ្ទះបនបែបនេះពាសពេញពិភពលោក ក្នុងអំឡុងពេល ១៦ខែ ។
នេះជាកន្លែង “ប្រតិបត្តិការរបស់តុក្កតាសិច” វិនិយោគគិនខាងលើព្យាករណ៍ទុកថា ទីផ្សារនេះនឹងផ្ទុះឡើងនៅគ្រប់ទីកន្លែង ។ នេះក៏ពុំខុសពីការព្យាករណ៍របស់បណ្ឌិត Levy ដែលនិយាយថា មនុស្សនឹងមានទំនាក់ទំនងផ្លូវភេទជាមួយ robot លើសពីជាមួយមនុស្សដូចគ្នា ចាប់ពីឆ្នាំ ២០៥០ទៅ ៕ ចន្ទ្រា