ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តកណ្តាល ហាមមន្រ្តីសូរិយោដី មិនឱ្យយកលុយពីប្រជាពលរដ្ឋ ជាដាច់ខាត់

ខេត្តកណ្តាល ៖ ថ្លែងក្នុងពិធីចែកប័ណ្ណប្លង់រឹងដល់ប្រជាពលរដ្ឋ ប្រមាណជា១០៣០ក្បាលដី នៅក្នុងភូមិអន្លង់តាសេកលើ ឃុំព្រែកអំបឹល ស្រុកស្អាង ខេត្តកណ្តាល ឯកឧត្តម គង់ សោភណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានដាក់បំរាមដល់មន្រ្តីសូរិយោដី ហាមយកលុយប្រជាពលរដ្ឋជាដាច់ខាតនៅពេលចុះធ្វើប្លង់ដីជូនពួកគាត់។

ជាមួយគ្នានេះ ឯកឧត្តមបានជំរុញដល់មន្រ្តីនៃមន្ទីរដែនដីនគរូបយកម្ម សំណង់ និងសូរិយោដីខេត្ត ត្រូវខិតខំបន្តចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនដល់ប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័សតាមការគ្រោងទុក ជាពិសេសរាល់ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់ប្រជាពលរដ្ឋ មិនត្រូវទាលុយពីពួកគាត់ជាដាច់ខាត ហើយអាជ្ញាធរស្រុកត្រូវចែកជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ។

ឯកឧត្តមគូសបញ្ជាក់ថា ឮរាជរដ្ឋាភិបាលកម្ពុជាជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានយកចិត្តទុកដាក់បំផុតលើការងារចេញវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលដ្ឋ ដោយបានឧបត្ថម្ភគាំទ្រទាំងផ្នែកបច្ចេកទេសនិងផ្នែកច្បាប់ ក្នុងដំណើរការចុះបញ្ជីដីធ្លី នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល ឱ្យមានភាពកាន់តែល្អប្រសើរឡើង។

ការចែកប្លងរឹងនេះ គឺជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធានាកម្មសិទ្ធិដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព កាត់បន្ថយជម្លោះដីធ្លី និងការកាត់បន្ថយភាពក្រីក្រផងដែរ។

គួរបញ្ជាក់ថា គិតមកដល់ពេលបច្ចុប្បន្ន អាជ្ញាធរខេត្តកណ្តាល បានធ្វើការចែកប័ណ្ណជូនប្រជាពលរដ្ឋសរុបចំនួន ១៨៦លើក ស្មើនឹង២៧០,៩២៦ប័ណ្ណ ហើយថ្ងៃនេះគឺជាលើកទី១៨៧ នៃការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ដែលនឹងត្រូវផ្ដល់ជូនប្រជាពលរដ្ឋ មកពីភូមិអន្លង់តាសេកលើ ឃុំព្រែកអំបិល ស្រុកស្អាង សរុបចំនួន ១,០៣០ ប័ណ្ណ ស្មើនឹង៥១៣ គ្រួសារ៕

ចូលមើលព័ត៌មានថ្មីៗបន្ថែម