ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន ÷ រដ្ឋនៅតែកំពុងយកចិត្តទុកដាក់លើតម្លៃប្រេងសាំងនៅកម្ពុជា មិនឱ្យឡើងថ្លៃតាមអំពើចិត្ត

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងទៅកាន់ក្រុមមន្ត្រី និងប្រជាពលរដ្ឋ ព្រមទាំងក្រុមគ្រូពេទ្យថា កម្ពុជា មិនមែនជាប្រទេសផលិតប្រេងនោះទេ ប៉ុន្តែរាជរដ្ឋាភិបាល បានជួយគ្រប់គ្រងលើការលក់ប្រេងរបស់ក្រុមហ៊ុនឯកជន ធ្វើយ៉ាងណាកុំឱ្យមានការដំឡើងថ្លៃប្រេងតាមអំពើចិត្ត ដែលនាំឱ្យប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ការថ្លែងលើកឡើងបែបនេះរបស់ សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងពិធីសម្ដេចអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសម្ភព ស្ថិតក្នុងបរិវេណនៃមន្ទីរពេទ្យកុមារជាតិ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។ ដោយសម្ដេចតេជោ ថ្លែងថា ការឡើងចុះតម្លៃប្រេងនៅលើពិភពលោក ក៏បានធ្វើឱ្យតម្លៃប្រេងសាំងនៅកម្ពុជា ក្នុងអំឡុងពេលបុណ្យចូលឆ្នាំខ្មែរកើនឡើងបន្តិចដែរ ប៉ុន្តែយ៉ាងណា រដ្ឋបានចូលរួមក្នុងការគ្រប់គ្រងក្រិតតម្លៃរួចហើយ។

ឥឡូវប្រទេសរបស់យើងមានរថយន្តជាង ១លានគ្រឿង និងម៉ូតូជាង៥លានគ្រឿង វាច្រើនណាស់ មួយថ្ងៃៗ រឿងសាំង ស្រែកនោះស្រែក ហើយឥឡូវសាំងវាឡើងថ្លៃ តែឡើងមិនយូរទេ ព្រោះវាឡើងចុះៗ ហើយក្រសួងពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធ រួមជាមួយក្រុមហ៊ុនឯកជនដែលនាំប្រេងចូលមកចែកចាយនៅកម្ពុជា បានពិភាក្សាគ្នាជាញឹកញាប់ក្នុងការកំណត់តម្លៃ, ត្រង់នេះ មានន័យថារាជរដ្ឋាភិបាល បានជួយគ្រប់គ្រងប្រេងសាំងកុំឱ្យឯកជនដំឡើងថ្លៃតាមចិត្តពេក។

សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញថា រឿងប្រេងសាំងនេះ រាជរដ្ឋាភិបាលតាមរយៈ ក្រសួងពាណិជ្ជកម្ម បានសហការជាមួយក្រុមហ៊ុននាំចូល ដើម្បីធានាថា បរិមាណប្រេងនឹងមានគ្រប់គ្រាន់សម្រាប់លក់ និងរក្សាតម្លៃប្រេងសម្រាប់លក់រាយ (ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត) ឱ្យមានតម្លៃសមរម្យមួយ មិនឱ្យឡើងថ្លៃហួសពេកឡើយ ខណៈក្រុមហ៊ុននាំចូល មានស្តុកប្រេងសម្រាប់ផ្គត់ផ្គង់ តាមការតម្រូវផងដែរ, សូមកុំច្រឡំ មិនមែនរាជរដ្ឋាភិបាល មិនយកចិត្តទុកដាក់នោះទេ៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម