Friday, March 20, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បែកធ្លាយ!! រូបភាពត្រីយក្សដែលមនុស្សចាប់បានក្នុងទន្លេមេគង្គកាលពីអតីតកាល មិនមែនជារូបភាពពិតទេ!

ថ្មីៗនេះ អ្នកលេងបណ្ដាញសង្គមអនឡាញ បាននាំគ្នាចែករំលែករូបភាពចាស់ៗ ១ឈុត ចេញពីក្នុងបណ្ដាញសង្គមហ្វេសប៊ុក។ ជារូបភាព មនុស្ស ១ក្រុមឈរថតជុំគ្នា ជាមួយវត្ថុមានជីវិតដ៏ធំមហិមា ១ក្បាលនៅតាមដងទន្លេ ដោយវត្ថុមានជីវិតនោះ មានរូបរាងមុខមាត់ស្រដៀងត្រី តែមានធ្មេញវែងមុតស្រួច និងមុខមាត់កាចសាហាវ។

អ្នកនាំយករូបភាព ១ឈុតនោះមកផូស្ត បានសរសេរ Caption បញ្ជាក់ថា…

“ត្រីក្នុងទន្លេមេគង្គ…ទន្លេមេគង្គមានដើមកំណើតមកពីភ្នំហិមាល័យ ភ្នំទីបេត៍ ឆ្លងកាត់ប្រទេសចិន ប្រទេសឡាវ ចាប់ផ្ដើមហូរកាត់ដែនដីប្រទេសថៃ មុនហូរចូលប្រទេសឡាវ វិលមកថៃ រួមប្រវែងចម្ងាយដែលហូរកាត់ព្រំដែនថៃ-ឡាវ ជិត ១ពាន់គីឡូម៉ែត្រ ហើយចូលឆ្ពោះទៅប្រទេសកម្ពុជា និងហូរចូលតំបន់ប្រទេសវៀតណាម។ ទន្លេមេគង្គមានប្រវែងទាំងអស់ ៤ ៩០៩គីឡូម៉ែត្រ។ ត្រីនៅក្នុងរូបភាព គឺត្រីកាលពីអតីតកាល ដែលធ្លាប់មាននៅក្នុងទន្លេមេគង្គ តែអ្នកនៅក្នុងតំបន់នេះ បានចេញប្រមាញ់ រកទទួលទាន រហូតដល់ដាច់ផុតពូជអស់ទៅហើយ”។

យ៉ាងណាក្ដី មានអ្នកចូលមកខំមិនត៍ បញ្ជាក់ពីការពិតមួយចំនួនថា រូបភាពដែលឃើញនេះ មិនមែនជារូបថតពិតៗទេ តែជារូបភាពដែលត្រូវ AI សាងឡើង។

ដោយ AI ដែលថានេះ មានឈ្មោះថា AI Midjourney ដែលអ្នកប្រើប្រាស់ម្នាក់ បាន Generate រូបភាពទាំងនោះឡើង ដោយមានវិធីបញ្ចូលពាក្យបញ្ជា និងឃី-បត ឱ្យ AI ផ្គុំលទ្ធផល និងសាងជារូបភាពតាមបញ្ជារបស់អ្នកបញ្ចូលទិន្នន័យ ដែលកាលពីមុននេះ ក៏ធ្លាប់មានករណីការចែករំលែករូបសត្វនាគ រួមទាំងរូបភាពសត្វចម្លែកវាយប្រហារទីក្រុង ដែលមានលក្ខណៈជារូបថតកាលពីបុរាណ រហូតដល់មានអ្នកយល់ច្រឡំរួចមកហើយ។

ខំមិនត៍នៅក្នុងផូស្ត ត្រីទន្លេមេគង្គនេះ ក្រៅពីមានអ្នកចូលមកបកស្រាយបញ្ជាក់ការពិតហើយ នៅមានអ្នកប្រាប់ទៀតថា គួរតែមានការលុបចោលផូស្តនោះ ដើម្បីការពារកុំឱ្យកើតមានការភាន់ច្រឡំ ហើយមនុស្សជាច្រើនទៀតបានប្រាប់ថា នៅពេល AI អភិវឌ្ឍសមត្ថភាពឡើងបានយ៉ាងឆាប់រហ័សដល់កម្រិតនេះ តទៅមុខទៀត អាចនឹងកាន់តែដូចរូបពិតខ្លាំងឡើង រហូតលែងអាចញែកបញ្ជាក់បានថា តើរូបភាពណា ជារូបថតពិត និងរូបភាពណា ជារូបភាពច្នៃសាងឡើងនោះ?។

×