Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រាក់ចំណូលកំពង់ផែស្វយ័តភ្នំពេញនៅត្រីមាសទី១ ឆ្នាំនេះ ធ្លាក់ចុះ ១៣% បើធៀបរយៈពេលដូចគ្នានិងឆ្នាំទៅ

ភ្នំពេញ៖ នៅត្រីមាសទី១ ឆ្នាំ២០២៣នេះ កំពង់ផែស្វយ័តភ្នំពេញ រកប្រាក់ចំណូលបាន ៨, ២៣ លានដុល្លារ ធ្លាក់ចុះប្រមាណ ១៣% បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។

សម្រាប់ខែមីនា ឆ្នាំ២០២៣ កំពង់ផែស្វយ័តភ្នំពេញ បានរាយការណ៍ពីការធ្លាក់ចុះ ១៨,២៧ ភាគរយនៃការដឹកជញ្ជូនកុងតឺន័រ បើធៀបនឹងខែមីនាឆ្នាំ២០២២ ពីចំនូន ៣៤,៨៣៧ កុងតឺន័រ មក ២៨,៤៧១ កុងតឺន័រ។

គួរបញ្ជាក់ថា ក្នុងរយៈពេលពេញ ១ឆ្នាំ នៅឆ្នាំ២០២២ កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានសរុបប្រមាណជិត ១៣០ លានដុល្លារ។ មន្រ្តីក្រសួងសាធារណការ បានបង្ហាញឲ្យដឹងថា ការដឹកជញ្ជូនទំនិញតាមរយៈកំពង់ផែ បានកើនឡើង ២,៤៥ភាគរយ ដល់៨៦ លានដុល្លារ ក្នុងឆ្នាំ២០២២ ហើយកំពង់ផែបានកើនឡើង ១៧,១០ភាគរយ ដល់ ៤០លានដុល្លារបើធៀបនឹងឆ្នាំ ២០២១។

បើតាមឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ការកើនឡើងនៃការដឹកជញ្ជូន គឺឡើងតាតមការនាំចេញកសិកម្ម ក៏ដូចជាផលិតផលសម្លៀកបំពាក់ និងផលិតធ្វើដំណើរ។

ជាមួយគ្នានេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងសិក្សាសមិទ្ធលទ្ធភាពសាងសង់ផែកុងតឺន័រ ជំហានទី២ និងជំហានទី៣ ក្នុងនោះ ជំហានទី២ ប្រវែង៤០០ម៉ែត្រ ជម្រៅទឹក ១៦ម៉ែត្រ (២០២៥-២០២៨) និងជំហានទី៣ ប្រវែង ៤៣០ម៉ែត្រ ជម្រៅទឹក ១៧,៥ម៉ែត្រ (២០២៦-២០៣០) ហើយក្រសួង ក៏បានដាក់ឱ្យដំណើរការនូវប្រព័ន្ឋផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ Port Electronic Data Interchange (Port EDI) ដែលផ្តល់ហិរញ្ញប្បទានដោយប្រទេសជប៉ុន នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ ក្នុងគោលបំណង ដើម្បីអភិវឌ្ឍន៍ប្រសិទ្ឋភាព តម្លាភាព និង កាត់បន្ថយតម្លៃផងដែរ៕​

×