Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការងារ ល្អ​បំផុត គួរ​ចេះ​ក្តាប់​យក​ឱកាស​ល្អៗ​ចំពោះមុខ ។ លុយកាក់ ធូរធារ គួរ​បោះទុន​រកស៊ី ។មនោសញ្ចេតនា ជា​ថ្ងៃ​ដ៏​រីករាយ​សុភមង្គល​បំផុត ។​

ឆ្នាំ​ឆ្លូវ ៖ ការងារ អំណោយផល​ល្អ គ្រប់យ៉ាង​អាច​សម្រេចបាន​ដោយ​រលូន ។ លុយកាក់ ធម្មតា ពុំ​មាន​អ្វី​ប្រែប្រួល ។ មនោសញ្ចេតនា ល្អប្រសើរ ។​

​ឆ្នាំ​ខាល ៖ ការងារ ល្អ ត្រូវបាន​ថ្នាក់លើ​វាយតម្លៃ​ខ្ពស់ ។ លុយកាក់ ៖ រីកចម្រើន​ឡើង អាច​បញ្ចេញ​ទុនវិនិយោគ​បាន​ផល​ចំណេញ ។ មនោសញ្ចេតនា កក់ក្តៅ ផ្អែម​ល្ហែម ។​

​ឆ្នាំ​ថោះ ៖ ការងារ ជួប​រឿង​រំខាន​ចិត្ត​ខ្លះៗ ត្រូវ​នឹងនរ​ដោះស្រាយ​ក្នុង​គ្រប់​ស្ថានការណ៍ ។ លុយកាក់ ពុំ​ល្អ​គួរ​រក្សា​កាបូប​ប្រាក់​ឲ្យ​មធ្យ័​ត ។ មនោសញ្ចេតនា ត្រូវ​អត់ធ្មត់​កុំ​តបត​ប្រសិន​កើត​មាន​រឿង​ថ្នាំងថ្នាក់​ចិត្ត​គ្នា ។​

​ឆ្នាំ​រោង ៖ ការងារ ត្រូវ​ប្រយ័ត្ន ព្រោះ​មាន​អន្ទាក់​ច្រើន​ក្នុង​ការងារ ។ លុយកាក់ ខ្សត់ខ្សោយ ចាយវាយ​ត្រូវ​សន្សំសំចៃ ។ មនោសញ្ចេតនា ងាយ​កើតមាន​ទំនាស់ ឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ គ្រប់យ៉ាង​ប្រព្រឹត្តទៅ​ដោយ​ងាយស្រួល មាន​អ្នក​ជួយ​ជ្រោមជ្រែង​យក​អាសា ។ លុយកាក់ ស្ថិរភាព ។ មនោសញ្ចេតនា ល្អ​បំផុត ត្រូវ​រក្សា​ស្ថានភាព​សព្វថ្ងៃឲ្យ​បាន​គង់វង្ស ។​

​ឆ្នាំ​មមី ៖ ការងារ ដោយ​ភាព​ឧស្សា​ព្យាយាម​របស់​អ្នក ហេតុ​នេះ​ត្រូវបាន​គ្រប់​គ្នា​វាយ​តម្លៃ​ខ្ពស់ កោតសរសើរ​ពេញចិត្ត ។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល ។ មនោសញ្ចេតនា រីករាយ កក់ក្តៅ ។​

​ឆ្នាំ​មមែ ៖ ការងារ ថ្ងៃ​នេះ​មិន​សមស្រប​សម្រាប់​ការសហការ ចរចា​ក្នុង​ការងារ ។ លុយកាក់ ធ្លាក់ចុះ ចំណូល​មិន​នឹងនរ គួរ​ចេះ​សន្សំសំចៃ ។ មនោសញ្ចេតនា ងាយ​កើតមាន​ទំនាស់ ខ្វែងគំនិត​គ្នា ។​

​ឆ្នាំ​វក ៖ ការងារ លេច​ចេញ​ឱកាស​មាន​ប្រយោជន៍​ច្រើន​សម្រាប់​បុព្វហេតុ​របស់​អ្នក ។ លុយកាក់ ល្អប្រសើរ ទទួលបាន​លទ្ធផល​គាប់ចិត្ត​ក្នុង​បញ្ហា​លុយកាក់ ។ មនោសញ្ចេតនា ជា​ថ្ងៃ​ដ៏​រីករាយ​ក្នុង​ជីវិត ។​

​ឆ្នាំ​រកា ៖ ការងារ រលូន​ល្អ ត្រូវបាន​មិត្តភក្តិ និង​ថ្នាក់លើ​គាំទ្រ​ជ្រោមជ្រែង ។ លុយកាក់ ធូរធារ ថ្ងៃ​នេះ​អំណោយផល​ល្អ​សម្រាប់​ការវិនិយោគ ។ មនោសញ្ចេតនា ល្អប្រសើរ ។​

​ឆ្នាំចរ ៖ ការងារ មាន​ការប្រែប្រួល​ច្រើន ត្រូវ​នឹងនរ​ដោះស្រាយ​តាម​សម្រួល ។ លុយកាក់ មិន​ស្ថិរភាព មិន​ត្រូវ​បោះទុន​រកស៊ី ។ មនោសញ្ចេតនា គួរ​មាន​ភាព​អត់ឱន​អធ្យាស្រ័យ​ចំពោះ​កំហុស​ខ្លះៗ​របស់​គូស្នេហ៍ ។​

​ឆ្នាំ​កុរ ៖ ការងារ គ្រប់យ៉ាង​ប្រព្រឹត្តទៅ​តាម​ផែនការ ពុំមាន​បញ្ហា​រាំងស្ទះ ។ លុយកាក់ ថ្ងៃនេះ​សមស្រប​សម្រាប់​ការស្វែងរក​ចំណូល ឬ​វិនិយោគ ។ មនោសញ្ចេតនា ត្រូវ​យកចិត្តទុកដាក់​ឲ្យបាន​ច្រើន​ថែមទៀត​ចំពោះ​មនុស្ស​ជា​ទីស្រឡាញ់ ៕

spot_img
×