Saturday, June 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ីចឹងបានលក់ដាច់ខ្លាំងណាស់! អ្នកលក់ពាក់អាវស កវាល លក់មាន់ក្នុងផ្សារ អ្នកទិញមកឈរចាំទិញពេញមុខហាង…

លេងធ្វើឱ្យអ្នកដើរផ្សារ ដែលទៅរកទិញទំនិញនៅឯផ្សារថៃឆាន ទីក្រុងនីវថៃប៉េ កោះតៃវ៉ាន់ នាំគ្នាភ្ញាក់ផ្អើលគ្រប់គ្នា នៅពេលសុខៗ តូបលក់មាន់ស្ងោរ មាន់អាំង មាន់ចំហុយ មានអ្នកលក់មុខស្អាតម្នាក់ មកឈរនៅមុខជ្រុញកាប់មាន់ ធ្វើឱ្យបណ្ដាអតិថិជនកំលោះៗ នាំគ្នាទៅឈរតម្រង់ជួរចាំទិញមាន់ ឡើងអស់ពីតូបក្នុងរយៈពេលតែ ១ភ្លែតប៉ុណ្ណោះ។

រូបភាពដែលបានស៊ែរនៅក្នុងបណ្ដាញសង្គមទាំងនោះ ត្រូវបានគេមើលឃើញថា ស្រីអ្នកលក់មាន់នោះ បានពាក់អាវយឺតវាលដៃ វាល-ក ពណ៌ស រលុងៗ និងស្លៀកខោជើងខ្លី ពាក់ម៉ាស់ តែអ្វីដែលធ្វើឱ្យបេះដូងរបស់អតិថិជនទាំងនោះញាប់ញ័របំផុតនោះ គឺពេលដែលស្ត្រីអ្នកលក់មាន់ ឈោងដៃទៅយកមាន់មកកាប់ ព្រោះវាបង្ហាញឱ្យឃើញរាងកាយខាងក្នុងអាវដ៏សែនល្អអស្ចារ្យ ដោយសារតែនាងមិនបានពាក់អាវទ្រនាប់ហ្នឹងឯង។

តែ បើអ្នកណាគិតប្រុងទៅតាមរកហាងលក់មាន់ ដែលមានអ្នកលក់ស្អាតសិចស៊ីរូបនោះ អាចនឹងត្រូវខកបំណងហើយ ព្រោះទីបំផុត នៅពេលបកស្រាយចេញមក នាងមិនមែនជាអ្នកលក់មាន់មែនទែនទេ តែជាការធ្វើ វីដេអូខន់ថេនត៍ របស់អ្នកគ្រូក្រមុំរូបស្អាតដែលមានឈ្មោះថា “នីណា” ជាយូធូប៊ើរ ល្បីឈ្មោះហ្នឹងឯង។

នីណា បានអាប់ឡូតឃ្លីបលក់មាន់នៅក្នុងបណ្ដាញយូធូបរបស់នាង ជាវីដេអូខន់ថេនត៍ខ្លីៗ ៣នាទី ដែលមានអ្នកចុចចូលមើលចំនួនដ៏ច្រើន។

នេះមិនមែនជាលើកទី១ ទេ ដែលនីណាធ្វើខន់ថេនត៍ ជាអ្នកលក់បែបនេះ ព្រោះកាលពីពេលមុនហ្នឹង ក៏នាងធ្លាប់ធ្វើខន់ថេនត៍ លក់បាយសាច់ជ្រូកស្ងោរនៅក្នុងហាងមួយ ដែលនៅជិតមហាវិទ្យាល័យមិងឈួន ក្នុងតំបន់ស៊ឺលីន ថៃប៉េ តៃវ៉ាន់ ម្ដងរួចមកហើយ ដោយកាលនោះ នាងស្លៀកឈុតរ៉ូបវែងពណ៌ស កជ្រៅ បង្អួតរាងកាយដ៏សែនត្រជាក់ភ្នែក ដែលកំលោះៗបានឃើញហើយ បេះដូងញាប់ញ័រជាទីបំផុត និងថែមទាំងពាក់ស្រោមជើងបារ៍ពណ៌ខ្មៅ បន្ថែមអង្សាកម្ដៅស៊ិចស៊ីកាន់តែខ្លាំងទៅទៀត។

ហើយបើថយទៅកាលពីពេលមុនហ្នឹងទៀតនោះ គឺស្ត្រីម្នាក់នេះទៀតហ្នឹងឯង ដែលធ្វើវីដេអូខន់ថេនត៍ ៨នាទី ឡើងជិះរថភ្លើង MRT ស្លៀកឈុតរឹបខ្លួនពណ៌ប្រផេះ កខ្ពស់ ពាក់អាវធំគ្របពីលើ តែ “អត់ពាក់អាវទ្រនាប់” រហូតដល់មនុស្សម្នានាំគ្នាចុចចូលមើលរាប់លានលើកម្ដងរួចមកហើយ៕

×