Friday, March 20, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាថ៌កំបាំងរបស់ប្ដីល្អ…រៀបការគ្នា ៣ឆ្នាំ ប្ដីមិនដែលឱ្យប៉ះការងារផ្ទះ ថ្ងៃមួយប្រពន្ធចង់ធ្វើ ស្រាប់តែរកឃើញ…

វេបសាយ docbao.vn របស់ប្រទេសវៀតណាម បានរាយការណ៍រឿងរ៉ាវរបស់ស្ត្រីវៀតណាមម្នាក់ដែលរៀបការបាន ៣ឆ្នាំហើយ តែប្ដីមិនដែលបណ្ដោយឱ្យនាងត្រូវនឿយហត់ធ្វើការងារក្នុងផ្ទះឡើយ តែថ្មីៗនេះ ដោយសារតែជាថ្ងៃដែលនាងទំនេរពីការងារ នាងក៏រៀបផែនការសម្អាតទូដាក់ខោអាវម្ដង តែពេលប្ដីរបស់នាងបានដឹងរឿងនេះ គេបែរជាភិតភ័យឆ្លេឆ្លា និងប្រញាប់សុំច្បាប់សម្រាកពីការងារ ហើយត្រឡប់មកផ្ទះវិញភ្លាមតែម្ដង…។

ចំណែកខាងប្រពន្ធ បានប្រាប់ថា «ស្រីៗណា ដែលមានប្ដីឧស្សាហ៍ជ្រុលពេក គួរតែប្រយ័ត្ន ព្រោះថា ជួនកាលអាចមិនមែនមកពីគេស្រឡាញ់ប្រពន្ធពេកទេ តែមកពីខ្លាចប្រពន្ធដឹងពីអាថ៌កំបាំងរបស់ខ្លួនទៅវិញទេ» ដោយនាងបានប្រាប់ថា ប្ដីរបស់នាង តែងតែលះបង់យ៉ាងខ្លាំង និងនៅតែខំប្រឹងធ្វើការច្រើន ទាំងការងារក្នុងផ្ទះ និងការងារក្រៅផ្ទះ ជាពិសេសការងារផ្ទះសំបែង ក៏គាត់ធ្វើម្នាក់ឯងទាំងអស់ដែរ ដើម្បីឱ្យប្រពន្ធមិនចាំបាច់នឿយហត់។

រហូតកាលពីពេលថ្មីៗនេះ កន្លែងធ្វើការរបស់ប្រពន្ធ បានដាច់ភ្លើង ទើបនាងចាំបាច់ត្រូវឈប់ធ្វើការ។ ពេលត្រឡប់មកដល់ផ្ទះ ក៏មើលឃើញថា ផ្ទះស្អាតបាតរៀបរយ គ្មានអ្វីត្រូវសម្អាតឡើយ ព្រោះជាធម្មតា ប្ដីជាមនុស្សស្អាតខ្លាំងណាស់ គេតែងធ្វើការងារក្នុងផ្ទះទាំងអស់ ដោយរូបនាងមិនចាំបាច់ទៅប៉ះពាល់អ្វីឡើយ តែដោយសារតែនាងចង់ធ្វើឱ្យប្ដីបានរីករាយចិត្តខ្លះនោះ ក៏គិតថា នឹងជូតសម្អាត និងរៀបចំទូដាក់ខោអាវម្ដង។
តែពេលនាងផ្ញើសារទៅប្រាប់ប្ដីថា នឹងរៀបចំសម្អាតទូដាក់ខោអាវ ស្រាប់តែត្រូវប្ដីហាមយ៉ាងដាច់ខាត ធ្វើឱ្យនាងមានអារម្មណ៍ដឹងពីប្រផ្នូលមិនល្អអ្វីម្យ៉ាង។ ក្មេងកម្ជិលដូចរូបនាង ក៏ចាប់ផ្ដើមតាំងចិត្ត មូរដៃអាវឡើង ធ្វើការរៀបចំសម្អាតភ្លាមតែម្ដង ហើយក៏បានប្រទះឃើញ “ក្រដាសប្រាក់” ជាច្រើនខ្ទាស់ នៅក្នុងហោប៉ាវអាវធំរបស់ប្ដី។

បន្ទាប់ពីនោះមិនយូរប៉ុន្មាន ខណៈដែលនាងកំពុងឈរញ៉ាំទឹក រង់ចាំប្ដីយ៉ាងចិត្តត្រជាក់នោះ ប្ដីរបស់នាងក៏ត្រឡប់មកដល់ផ្ទះ។ ដឹងច្បាស់តែម្ដងថា គេច្បាស់ជាប្រញាប់សុំច្បាប់កន្លែងធ្វើការ ដើម្បីមកផ្ទះវិញមិនខាន និងខំព្យាយាមយ៉ាងខ្លាំងក្លាក្នុងការសូមទោស និងអធិប្បាយប្រាប់ប្រពន្ធអំពីលុយទាំងខ្ទាស់ៗ ដែលលាក់នៅក្នុងហោប៉ាវអាវធំរបស់គេនោះ។

នៅពេលរឿងរ៉ាវនេះ ត្រូវបានផូស្តនៅក្នុងបណ្ដាញសង្គមអនឡាញ ក៏ទទួលបានការខំមិនត៍ពីអ្នកលេងអ៊ីនធើណិតយ៉ាងច្រើន។ មនុស្សភាគច្រើនបង្ហាញការអាណិតអាសូរចំពោះបុរសជាប្ដី ដោយប្រាប់ថា គេប្រហែលមិននឹកស្មានដល់ថា ទោះជាខំព្យាយាមលាក់ដល់ថ្នាក់ហ្នឹងហើយក្ដី តែ ក៏នៅតែមិនអាចគេចផុតពីកណ្ដាប់ដៃប្រពន្ធបានដូច្នេះសោះ៕

×