Brooke Collins អាយុ ១៩ឆ្នាំ នៅ ស៊ីដនី ប្រទេសអូស្ត្រាលី ត្រូវបានអនុញ្ញាតបរិភោគមាន់ចៀន ១ឆ្នាំ Free ព្រោះតែសាក់ឡូហ្គូរបស់ក្រុមហ៊ុននៅក្បែរភ្នែកគោលកជើង។
ព្រោះតែសាក់រូបឡូហ្គូរបស់ក្រុមហ៊ុន KFC , Collins ត្រូវបានបរិភោគមាន់ចៀនរយៈពេលមួយឆ្នាំ ។
Collins ទទួលពានរង្វាន់ខ្ពស់បំផុត ក្រោយពេល comment លើគេហទំព័រ fanpage របស់ហាង KFC ។ យុវនិស្សិតវ័យ ១៩ឆ្នាំនេះ ប្រាប់ថា នាងនិងមិត្តស្រីឈ្មោះ Brielle Sharkie បានសរសេរ comment ថា “KFC ប្រៀបដូចជាឧបករណ៍មួយ ដើម្បីជួយឲ្យខ្ញុំចងសម្ព័ន្ធមិត្តពេញ ១ឆ្នាំ ចុងក្រោយនៅវិទ្យាល័យ ហើយពួកយើងទាំងពីរសុទ្ធសឹងតែចង់មានស្នាមសាក់សមស្របមួយ ក្នុងពិធីបុណ្យពេញវ័យ (Schoolies) ” ។ នាងពេលបន្តថា ៖ ខ្ញុំបានសរសេរបង្ហោះថា ប្រសិនបើទទួលបានការចូលចិត្តច្រើននោះ ពួកខ្ញុំនឹងសាក់រូប ហើយពួកខ្ញុំបានធ្វើការសន្យា។
រង្វាន់ដែល Collins ទទួលបានគឺផលិតផល KFC តម្លៃ ១០០ ក្នុងសប្តាហ៍ ឬ ៥.២០០ ដុល្លារ ក្នុង១ឆ្នាំ គឺប្រហាក់ប្រហែលនឹងមាន់ចៀន ៣ដុំ ចំនួន ៤៥៨ ប្រអប់ ៕ ចន្ទ្រា