Friday, March 20, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រៀបការហើយ នាំប្រពន្ធមកផ្ទះ បានតែ ៦ម៉ោង ប្រពន្ធសុំចេញទៅជួបមិត្តភក្តិ ឥឡូវ២១ឆ្នាំហើយនៅតែមិនឃើញមកវិញ ថ្មីៗនេះ ដឹងហើយថានៅទីណា

វេបសាយ CTWANT បានរាយការណ៍ករណីបុរសតៃវ៉ាន់ម្នាក់បានប្ដឹងលែងលះប្រពន្ធ ដោយអះអាងថា ក្រោយរៀបការហើយ នាំប្រពន្ធមកផ្ទះបានតែ ៦ម៉ោង ប្រពន្ធប្រាប់ថា “ចេញទៅជួបមិត្តភក្តិ” មួយភ្លែត តែបែរជាទៅបាត់រហូតលែងត្រឡប់មកវិញ ២១ឆ្នាំ។ បច្ចុប្បន្ននេះ រកឃើញហើយ គឺត្រឡប់ទៅនៅប្រទេសកំណើតវិញ។

បុរសជនជាតិតៃវ៉ាន់ម្នាក់ បានស្គាល់ស្ត្រីជនជាតិចិនម្នាក់តាមរយៈការណែនាំរបស់មិត្តភក្តិ ទាំង ២នាក់បានជួបគ្នានៅប្រទេសចិន និងសម្រេចចិត្តរៀបការគ្នា ក្រោយពីមើលចិត្តមើលថ្លើមគ្នាបានជាង ១ខែរួចមក។ ពីដំបូងពួកគេបានចុះអេតាស៊ីវិលនៅក្នុងប្រទេសចិន និងក្រោយមកខាងប្រុសបាននាំភរិយាវិលមកតៃវ៉ាន់ជាមួយគ្នានៅឆ្នាំ២០០២។

យ៉ាងណាក្ដី ពេលប្ដីនាំប្រពន្ធមកដល់ផ្ទះបានមិនដល់ទាំង ៦ម៉ោងផង នាងក៏ប្រាប់ថា “សុំចេញទៅជួបមិត្តភក្តិ”។ នៅពេលនោះ គេមានអារម្មណ៍នឹកសង្ស័យ ព្រោះប្រពន្ធទើបតែមកដល់តៃវ៉ាន់ វាមិនអាចទៅរួចឡើយដែលនាងមានមិត្តភក្តិនៅទីនេះ តែទីបំផុត គេក៏យល់ព្រមឱ្យនាងទៅ ដោយមិននឹកស្មានឡើយថា នាងបានបាត់ខ្លួនទៅរហូត ដូចមិនដែលមានជីវិតរស់នៅលើពិភពលោកនេះអ៊ីចឹង។

បុរសជាប្ដីដេកថ្ងួចថ្ងូរ និងព្យាយាមចេញតាមរកប្រពន្ធគ្រប់ទីកន្លែង តែក៏គ្មានដំណឹងអ្វីទាំងអស់ ។ លុះកន្លងផុតទៅកន្លះឆ្នាំ ក្រោយពីភរិយាបាត់ខ្លួនទៅ គេបានដាក់ពាក្យបណ្ដឹងសុំលែងលះទៅតុលាការ តែរហូតពេលវេលាកន្លងផុតយូរណាស់ហើយ ក៏នៅតែមិនទាន់បានកាត់ក្ដី ព្រោះក្រៅពីខាងប្រពន្ធមិនបានមកបង្ហាញខ្លួនហើយ ស្ត្រីម្នាក់នោះ ក៏មិនដែល សូម្បីតែដាក់ពាក្យជំទាស់តវ៉ាអ្វីទាំងអស់។

ក្រោយមក ចៅក្រមនៃតុលាការមណ្ឌលអ៊ីឡាន់ របស់តៃវ៉ាន់ បានស៊ើបសួរពីកំណត់ហេតុការចេញ-ចូលកោះមួយនេះ ក៏បានរកឃើញថា ស្ត្រីរូបនោះ បានចូលមកកោះតៃវ៉ាន់ក្នុងខែតុលា ឆ្នាំ២០០២ និងចេញពីកោះតៃវ៉ាន់ទៅវិញនៅខែមីនា ឆ្នាំ២០០៣ គឺនាងស្នាក់នៅក្នុងតៃវ៉ាន់ តែ ៥ខែប៉ុណ្ណោះ មុននឹងវិលត្រឡប់ទៅប្រទេសចិនវិញ។ នៅពេលពិចារណាមើលហើយ ឃើញថា ភាគីខាងស្រីមិនពេញចិត្តក្នុងការវិលត្រឡប់មកតៃវ៉ាន់វិញ ដើម្បីរួមរស់នៅជាមួយប្ដីរបស់នាងទេ និងគ្មានភាគីណាពេញចិត្តនឹងរៀបការតទៀតនោះ ការពិចារណារឿងក្ដីដំណាក់កាលចុងក្រោយ សម្រេចតាមពាក្យបណ្ដឹងរបស់ខាងប្រុស គឺអនុញ្ញាតឱ្យលែងលះ៕

×