កាលពីពេលថ្មីៗនេះ បុរសជាឪពុកក្មេកម្នាក់ បានក្លាយជាប្រធានបទល្បីនៅក្នុងបណ្ដាញសង្គមអនឡាញរបស់ប្រទេសចិន នៅពេលដែលគាត់បានឡើងទៅឈរទន្ទឹមនឹងកូនប្រសា ធ្វើឱ្យមនុស្សជាច្រើនវិលវល់យល់ច្រឡំ មិនដឹងថា អ្នកណាជាកូនកំលោះពិតប្រាកដ?
ព្រោះគាត់ទាំងរូបសង្ហា ទាំងមុខនៅក្មេង បើមិនប្រាប់ ប្រហែលជាគិតថា ច្បាស់ជាបងប្អូន ឬមិនទេ ក៏ជាមិត្តភក្តិរបស់កូនកំលោះមិនខាន។

របាយការណ៍បានបញ្ជាក់ថា បុរសដែលអង្គុយនៅលើកៅអី និងបានទទួលការគោរពពីកូនកំលោះនោះ ការពិត គឺជាឪពុកក្មេករបស់កូនកំលោះហ្នឹងឯង។
ដោយបុរសម្នាក់នេះ កើតក្នុងអំឡុងឆ្នាំ១៩៨០ ស្មើនឹងបច្ចុប្បន្ន គាត់មានអាយុ ៤៣ឆ្នាំហើយ តែដោយសារតែគាត់ឆាប់រៀបការ ទើបពេលនេះកូនស្រីគាត់ធំពេញវ័យ និងអាចរៀបការបានហើយបែបនេះ។
ជាងថតរូបក្នុងពិធីនោះនិយាយថា ទោះជាស្ថានការណ៍បែបនេះមិនសូវកើតមាននៅតាមទីជនបទក៏ពិតមែន តែវាក៏មិនមែនជារឿងចម្លែកអីដែរ គ្រាន់តែថា វាមានមិនប៉ុន្មាននាក់ប៉ុណ្ណោះដែលមើលទៅឃើញនៅក្មេង និងសង្ហាដូចបុរសម្នាក់នេះ៕






