Wednesday, January 7, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ីនឹងអនុម័តថវិកា ជាង ៦.១ពាន់លានដុល្លារ ដើម្បីផលិតយន្តហោះដ្រូន ដែលមានអានុភាពខ្លាំង ការពារ និងប្រយុទ្ធជាមួយនឹងសង្គ្រាមអូសបន្លាយ

បើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៉ី បានរាយការណ៍កាលពីថ្ងៃចន្ទសប្តាហ៍នេះ ថា រដ្ឋាភិបាលទីក្រុងមូស្គូ ត្រូវចំណាយថវិកាប្រមាណ ៥០០ពាន់លានរូប្លិ៍ ឬស្មើនឹងជាង ៦.១ពាន់លានដុល្លារអាមេរិក សម្រាប់ការអភិវឌ្ឍន៍គម្រោងយន្តហោះដ្រូន ដែលប្រកាសដោយប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងខែកុម្ភៈ មុននេះ ដើម្បីយកទៅប្រើប្រាស់ក្នុងបុព្វហេតុការពារជាតិរបស់ខ្លួន។

សារព័ត៌មានរុស្ស៉ី RBC បានដកស្រង់ប្រភពមិនបញ្ចេញអត្តសញ្ញាណ បានឲ្យដឹងថា យុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍយន្តហោះដ្រូន រយៈពេលរហូតដល់ឆ្នាំ២០៣០ ត្រូវតែអនុម័តឲ្យបានត្រឹមថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ ដោយរួមបញ្ចូលនូវព័ត៌មានលម្អិត ស្តីពីការផលិត និងការផ្តល់ហិរញ្ញប្បទាន, នេះអាចបញ្ជាក់បានថា មិនថា សង្គ្រាមក្នុងទឹកដីអ៊ុយក្រែន ហើយត្រូវបាន សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តសរុបប្រហែល ៥០ប្រទេស វាយប្រឆាំងទប់ទល់នឹងរុស្ស៊ី១ប្រទេសក៏ដោយ ក៏រុស្ស៊ី បានគិតឃើញរួចទៅហើយថាសង្គ្រាមនឹងនៅតែអូសបន្លាយតទៀត, ហើយសម្រាប់ប្រទេសអ៊ុយក្រែមមួយ និងបក្សសម្ព័ន្ធមិត្តលោកខាងលិច រុស៊ីមិនចាំបាច់ប្រើមីស៊ីលខ្នាតធំ ឬនុយក្លេអ៊ែរអាក់ទិចនោះទេ ប្រើតែយន្តហោះដ្រូន ក៏អាចកម្ទេចបណ្ដាប្រទេសទាំងនោះបានដែរ តែបើពួកគេលេងអាធំ , រុស្ស៊ីក៏មានអាធំលេងជាមួយដែរ ហើយអាចនឹងប្រើលុយក្លេអ៊ែរឲ្យធ្លាក់ចំដំបូលរដ្ឋបាលរបស់ពួកទាំងនោះទៀតផង។

ប្រភពដដែលបានគូសបញ្ជាក់ថា បរិមាណនៃមូលនិធិ និងភាពសមាមាត្រគ្នា តម្រូវឲ្យមានការកំណត់មួយពីគ្រប់ភាគីពាក់ព័ន្ធ ប៉ុន្តែតួលេខឥឡូវនេះ គឺគ្រាន់តែជាការប៉ាន់ស្មានមួយប៉ុណ្ណោះ។

សម្រាប់អ្នកសិក្សាពីសង្គ្រាមនៃសាកលវិទ្យាល័យជាច្រើននៅបណ្ដាប្រទេសលោកខាងលិចវិញ បានយល់ឃើញថា ប្រទេសរុស្ស៊ី មានភាពវៃឆ្លាត ព្រោះថា គេចំណាយលុយតិចផលិតគ្រឿងអាវុធប្រល័យ ដែល១គ្រាប់អស់លុយតិចបំផុត បើធៀបនឹងអាវុធប្រល័យរបស់អាមេរិកឆាគ្រាប់ដូចគ្នា, មានន័យថា បើអាមេរិក ប្រើដ្រូន ឬមីស៊ីល ១គ្រាប់ មានតម្លៃ ៥០លានដុល្លារ, ក្នុងគ្រានោះ រុស្ស៊ី ប្រើមីស៊ីល ឬដ្រូនរបស់ខ្លួនតម្លៃប្រហែលតែ ៥លានដុល្លារប៉ុណ្ណោះ ហើយអាចហោះទៅកម្ទេចមីស៊ីល ដ្រូន និងយន្តហោះរបស់អាមេរិកបានថែមទៀត, និងថា វាមានឥទ្ធិពលបំផ្លាញដូចគ្នាហើយ, ដូច្នេះហើយ រុស្ស៊ីមានភាពវៃឆ្លាត ប្រើអាវុធធុនអន់ទៅបំផ្លាញអាវុធដែលមានតម្លៃខ្ពស់របស់សហរដ្ឋអាមេរិក ឬក៏អាវុធរបស់បក្សសម្ព័ន្ធលោកខាងលិច។

លើសពីនេះ យន្តហោះដ្រូនថ្មី ដែលរុស្ស៊ី ត្រៀមផលិតឱ្យបានត្រឹមដំណាច់ឆ្នាំ២០៣០ ខាងមុខនេះ គឺរុស្ស៊ីបានដឹងច្បាស់ណាស់ទៅហើយថា សង្គ្រាមនៅអ៊ុយក្រែន មិនអាចរំលត់បាននោះទេ វាមានតែរីកធំឡើងថែមទៀត ដរាបណាសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តណាតូនៅក្នុងសង្គ្រាមនេះដែរ ដូច្នេះ យន្តហោះដ្រូន ថ្មីនេះ អាចនឹងសាកល្បងប្រើនៅក្នុងបណ្ដាប្រទេសលោកខាងលិចណាមួយដែលនៅតែចចេសរឹងក្បាលប្រឆាំងនឹងរុស្ស៊ី។

គួរបញ្ជាក់ថា កាលពីខែកុម្ភៈ ឆ្នាំ២០២៣នេះ លោក ពូទីន និយាយថា រុស្ស៉ីត្រូវតែបង្កើនការផលិតយន្តហោះដ្រូនដោយខ្លួនឯង និងបង្កើតហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ការប្រើប្រាស់យ៉ាងទូលំទូលាយ ដើម្បីការពារជាតិរបស់ខ្លួនបន្ថែមទៀត។ កន្លងមក រុស្ស៉ីផលិតយន្តហោះដ្រូនមួយចំនួនរួចមកហើយ ប៉ុន្តែមិនមានលក្ខណៈជឿនលឿនទេ ហើយទីក្រុងមូស្គូបាននិងកំពុងប្រើប្រាស់យន្តហោះដ្រូន ឈ្មោះ សាហ៉ីត (Shahed) ដែលផលិតដោយអ៉ីរ៉ង់ជាចម្បង សម្រាប់ការវាយប្រហារលើអ៊ុយក្រែន ដូច្នេះ តទៅមុខ នឹងមានយន្តហោះដ្រូនខ្លួនឯងរបស់រុស្ស៊ី កាន់តែមានអានុភាពសាហាវជាងនេះទៅទៀត៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN

×