សម្រាប់ទំនៀមទម្លាប់ការរៀបការនៅក្នុងតំបន់ជាច្រើន គឺកូនកំលោះជាអ្នកបីកូនក្រមុំចូលពិធី ឬចូលបន្ទប់ផ្សំដំណេក តែវានឹងទៅជាយ៉ាងណាវិញ បើកូនកំលោះ អត់មានកម្លាំងគ្រប់គ្រាន់ដើម្បីបីកូនក្រមុំ ដូច្នេះតើអ្នកនឹងជ្រើសរើសកែបញ្ហានេះ ដូចកូនក្រមុំម្នាក់នេះទេ?
ពិធីមង្គលការមួយនេះត្រូវបានរៀបចំឡើងកាលពីថ្ងៃទី២៤មេសាកន្លងទៅ នៅឯទីក្រុងតឺយ៉ាង មណ្ឌលសេឈួន ប្រទេសចិន។ គ្រប់យ៉ាងដំណើរការទៅមុខយ៉ាងល្អប្រសើរ រហូតមកដល់ពេលស្វាគមន៍បញ្ជូនកូនក្រមុំចូលបន្ទប់…ដោយសារតែកូនកំលោះគ្មានកម្លាំងគ្រប់គ្រាន់ដើម្បីបីកូនក្រមុំ ធ្វើឱ្យមនុស្សជាច្រើននៅទីនោះ នាំគ្នារង់ចាំមើលស្ថានការណ៍ថា តើវានឹងទៅជាយ៉ាងណា…

តែគ្រប់បញ្ហា តែងមានដំណោះស្រាយ ភ្លាមនោះកូនក្រមុំក៏ស្នើអៃឌៀមួយឡើង ព្រោះគ្មានច្បាប់ណាហាមមិនឱ្យមនុស្សស្រី បីមនុស្សប្រុសឡើយ នាងក៏ស្ម័គ្រចិត្តលើកអនាគតប្ដី បីឡើងភ្លាម ធ្វើឱ្យកូនកំលោះមានទឹកមុខរាងអៀនប្រៀនបន្តិចបន្តួចដែរ។
នៅពេលបងប្អូនសាច់ញាតិ និងមិត្តភក្តិមើលឃើញទិដ្ឋភាពនោះហើយ ក៏នាំគ្នាញញឹមឡើង។ ពួកគេនាំគ្នាពោលសរសើរកូនក្រមុំថា នាងពិតជាភរិយាដ៏សែនល្អ និងពូកែខ្លាំងណាស់ ព្រមទាំងនាំគ្នាចំអន់ទៀតថា អនាគតទៅ មិនពិបាកស្មានទេថា អ្នកណាជាអ្នកមើលថែទាំអ្នកណានោះ?៕






