Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៥ឆ្នាំ ចុងក្រោយនេះ ការចេញចូលទំនិញឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានកំណើនជាមធ្យមជាង ១០ភាគរយ

ព្រះសីហនុ៖ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ពោលគឺ ចាប់ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២២ ការចេញចូលនៃទំនិញឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុមានកំណើនជាមធ្យមជាង ១០ភាគរយ។​

ក្នុងជំនួបជាមួយអ្នកសារព័ត៌មាន កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម លូ គឹមឈន់ បានឱ្យដឹងថា ក្នុងឆ្នាំ២០១៨ ការចេញចូលទំនិញមានកំណើតដល់ទៅ ២២ភាគរយ, ឆ្នាំ២០១៩ កើនឡើង ២២ភាគរយ, ឆ្នាំ២០២០ និង ៣ឆ្នាំចុងក្រោយ មានការកើនឡើងក្នុងរង្វង់ជាង ១០ភាគរយ។ ​

ឯកឧត្តម បានបញ្ជាក់ថា ដើម្បីជំរុញឱ្យការដឹកជញ្ជូនទំនិញឆ្លងកាត់កំពង់ផែក្រុងព្រះសីហនុ ឲ្យកាន់តែមានភាពមមាញឹក និងមានលក្ខណៈ ងាយស្រួល ដែលនឹងធ្វើឱ្យសេដ្ឋកិច្ចជាតិ កាន់តែមានការរីកចម្រើនថែមទៀតនោះ កំពង់ផែ ដែលទទួលបានជំនួយពីប្រទេសជប៉ុន និងថវិការដ្ឋផ្ទាល់ផង បាននិងកំពង់បន្តសាង់សង់ហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ដូចជា ផែទឹកជ្រៅ ចំណតកុងតឺន័រ និងទីតាំងសំខាន់ៗមួយចំនួនទៀត។ បច្ចុប្បន្ន មានក្រុមហ៊ុនចំនួន១២ និងកប៉ាល់ចំនួនចន្លោះពី១៦ ទៅ ១៨កប៉ាល់ បានចេញចូលកំពង់ផែជាទៀងទាត់។

គួរបញ្ជាក់ថា បើយោងតាមរបាយការណ៍ កំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែនេះ បាននិងកំពុងសាងសង់ចំណតកុងតឺន័រថ្មីដំណាក់កាលទី១ ដែលមានតម្លៃគម្រោង ២០៣លានដុល្លារ មានប្រវែង ៣៥០ម៉ែត្រ និងជម្រៅ ១៤,៥ម៉ែត្រ អនុញ្ញាត ៩៣ភាគរយ ឲ្យនាវាកុងតឺន័រ ដែលមានសមត្ថភាពផ្ទុក ៤ពាន់ធីអ៊ីយូ TEUs (៦ម៉ឺនDWT) ចូលកំពង់ផែក្រុងព្រះសីហនុបាន។ ចំណតនេះ អាចនឹងត្រូវដំណើរការនៅពាក់កណ្តាលនៃ ឆ្នាំ២០២៦ ដែលធ្វើឱ្យការដឹកជញ្ជូនតាមសមុទ្ររបស់កម្ពុជា អាចប្រៀបធៀបជាមួយប្រទេសជិតខាងបាន ដោយសមត្ថភាពអាចឱ្យកុងតឺន័រដាក់បាន ៤៥ម៉ឺនធីអ៊ីយូ ក្នុងមួយឆ្នាំ៕

×