Sunday, May 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល សួរសុខទុក្ខលោកយាយ ខាវ ថងញ៉ុត ភរិយារបស់អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត

ស្នឹងត្រែង ៖ ក្នុងឱកាសធ្វើដំណើរទៅ រង់ចាំទទួលព្រះអគ្គីជ័យកីឡាត្រឡប់មកប្រទេសកម្ពុជាវិញ នៅខេត្តស្ទឹងត្រែង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះ បានឆ្លៀតឱកាសអញ្ជើញចូលសួរសុខទុក្ខលោកយាយ ខាវ ថងញ៉ុត ភរិយារបស់ អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត និងនាំគណប្រតិភូ ទៅទស្សនកិច្ចផ្ទះចាស់ដែលលោកតា ស៊ីន ស៊ីសាមុត ធ្លាប់បានរស់នៅ និងដើមមៀនដែលលោកតាបានដាំមានអាយុជិត១០០ឆ្នាំ។ នាឱកាសនោះឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បាននាំយកថវិកា និងភេសជ្ជៈ មួយចំនួនជូនដល់លោកយាយ។

សូមរម្លឹកផងដែរថា កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នាពេលដែលឯកឧត្តមជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិកម្មសិទ្ធិបញ្ញា ឯកឧត្តមបានដឹកនាំរៀបចំកម្មវិធីប្រគុំតន្ត្រីសប្បុរសធម៌ “ពេលវេលាដែលត្រូវតបស្នង”វិភាគទានចំពោះអធិរាជសំឡេងមាស លោក ស៊ិន ស៊ីសាមុត និងបានរៃអង្គាសថវិកាដើម្បី ជួយដល់ក្រុមគ្រួសារលោកយាយ។ ថវិកាដែលទទួលបានពីសប្បុរសជននេះបានជួយលើកស្ទួយកម្រិត ជីវភាពលោកយាយ និងក្រុមគ្រួសារបានមួយកម្រិតផងដែរ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×