ភ្នំពេញ ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជា្ជជីវៈ នៅថ្ងៃទី៩ខែកក្កដានេះ បានសេចក្តីជូនដំណឹង ជម្រាបជូនដល់ម្ចាស់ និងនាយកសហគ្រាស គ្រឹះស្ថាន ទាំងអស់ដែលស្ថិត នៅក្នុងដែនអនុវត្តនៃច្បាស់ ស្តីពីការងារបានជ្រាបថា ក្នុងករណីពុំមានលទ្ធភាព បើកប្រាក់ឈ្នួលទាន់ពេល ក្នុងឱកាសដែលអនុញ្ញាតឲ្យកម្មករនិយោជិត ឈប់សម្រាកមានប្រាក់ឈ្នួល ក្នុងការចូលរួមបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ សូមអនុញ្ញាតឱ្យកម្មករនិយោជិត ទទួលបានប្រាក់បុរេប្រទានយ៉ាងតិច ៥០% (ហាសិបភាគរយ) មុនថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨។
លោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ បណ្តុះបណ្តាល និងវិជ្ជាជីវៈ បានប្រកាសថា “ការបើកប្រាក់បុរេប្រទានយ៉ាងតិច ៥០ភាគរយដល់កម្មករនិយោជិតនេះ ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនកម្មករនិយោជិត ក្នុងការចូលរួមបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៅថ្ងៃទី២៩ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។ ក្រសួងការងារ មានសេចក្តីសង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ សហគ្រាស និងគ្រឹះស្ថានទាំងអស់ នឹងអនុវត្តបានត្រឹមត្រូវតាមសេចក្តីជូនដំណឹងនេះប្រកបដោយប្រសិទ្ធភាព”៕ ដោយ ៖ កូឡាប