យើងតែងបានឮពាក្យគេនិយាយថា “មនុស្សស្រី ស្អាតខ្លាំងបំផុត គឺនៅថ្ងៃរៀបការ” ព្រោះនាងបានតុបតែងមុខ បានតុបតែងខ្លួនយ៉ាងគ្រប់គ្រឿងពេញទំហឹង។ ស្អាតរហូតដល់ពេលខ្លះ យើងអាចនឹងចាំមុខមាត់ចាស់របស់នាងមិនបានផង ហើយកូនក្រមុំមកពីប្រទេសចិនម្នាក់នេះ ក៏ដូចគ្នាដែរ នាងស្អាតយ់ាងខ្លាំង ស្អាតរហូតដល់ “សៀវហើយ” ឆ្កែរបស់នាង លែងហ៊ានចូលជិត។

រឿងរ៉ាវមួយនេះជារបស់កូនក្រមុំ ស៊ែហ្វឹង ម្នាក់ មកពីទីក្រុងអ៊ីឈុន មណ្ឌលចៀងស៊ី ប្រទេសចិន។ នៅក្នុងថ្ងៃរៀបការ នាងបានស្លៀកឈុតកូនក្រមុំពណ៌ក្រហមដ៏សែនស្រស់ស្អាត ធ្វើឱ្យរូបលក្ខណៈរបស់នាង មើលទៅខុសប្លែកពីប្រក្រតីបន្តិចបន្តួច។ តែដោយមិននឹកស្មានដល់ សុខៗ “សៀវហ៊ើយ” សុខនដែលនាងចិញ្ចឹម បានសម្លឹងមើលមកនាងដោយរាងកាយញ័រទទ្រើត។
កូនក្រមុំនិយាយថា ក្រោយពីនាងតុបតែងមុខមាត់ និងតែងខ្លួនស្រេចរួចរាល់ហើយ សៀវហ៊ើយ តែងតែរត់ចូលមករកនាង ដើម្បីស្វាគមន៍តាមធម្មតា តែថ្ងៃនេះ វាខុសប្លែកពីសព្វដង នៅពេលវាចូលមកដល់ជិត ស្រាប់តែវាទុចង៉ក់! និងថយក្រោយទៅវិញយ៉ាងលឿន…គ្រប់គ្នាដែលបានឃើញហេតុការណ៍នេះ នាំគ្នាអស់សំណើចយ៉ាងខ្លាំង!។

ចំណែកមូលហេតុ ដែលគ្រប់គ្នាអស់សំណើចនោះ គឺដោយសារតែ “សៀវហ៊ើយ ចំណាំម្ចាស់ខ្លួនឯងលែងបាន” អាចនិយាយបានថា ក្រោយពីឃ្លីបវីដេអូនេះ ត្រូវបានផូស្តចេញទៅ អ្នកលេងអ៊ីនធើណិតទាំងឡាយ នាំគ្នាអស់សំណើចយ៉ាងខ្លាំងចំពោះទិដ្ឋភាពដែលពួកគេបានឃើញនោះ ព្រមទាំងខំមិនត៍ថា…«មុខវាមើលទៅដូចងឿងឆ្ងល់ខ្លាំងណាស់» , «ដូចវាកំពុងគិតថា ស្រីម្នាក់នេះជានរណាគេអ៊ីចេះ?» , «សៀវហ៊ើយ ប្រហែលជាខ្លាចមែនទែន ទើបដល់ថ្នាក់ថយក្រាកយ៉ាងនេះ»៕

