លោក Datuk Mohd Nazifuddin កូនប្រុសរបស់លោក Datuk Seri Najib Tun Razak អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលកំពុងត្រូវបានចោទប្រកាន់ពីបទពុករលួយ បានទៅកាន់តៃវ៉ាន់ ដោយបានចំណាយពេលវេលាដ៏រីករាយស្ងាត់ៗមួយចំនួន ជាមួយមិត្តស្រីរបស់គាត់ម្នាក់ដែលជាតារាសម្តែងតៃវ៉ាន់ ។
Apple Daily បានរាយការណ៍ថា លោក Nazifuddin ត្រូវបានគេប្រទះឃើញញ៉ាំអាហារ និងផឹកស្រា នៅក្នុងភោជនីយដ្ឋានមួយ នៅផ្សារទំនើប Breeze Xinyi ក្បែរ Taipei 101 ជាមួយតារាសម្តែងនាង Celia Zhang ១ថ្ងៃបន្ទាប់ពីឪពុករបស់គាត់ ត្រូវបានចោទប្រកាន់នៅក្នុងប្រទេសម៉ាឡេស៊ី ។
រឿងនេះត្រូវបានគេរាយការណ៍ថា ពួកគេបានចែករំលែកស្រាក្រហម២ដប ក្នុងរយៈពេល៣ម៉ោង នៅក្នុងបរិយាកាសបន្ធូរអារម្មណ៍ពោរពេញដោយភាពរ៉ូមែនទិចបំផុត និងបន្ទាប់មក តាមរយៈការធ្វើដំណើរទៅកាន់ហាងម៉ាស្សា មុនពេលទទួលទានអាហារពេលរាត្រី និងចំណាយពេលច្រើនម៉ោងនៅក្នុងបារ ។ បន្ទាប់មក អ្នកទាំងពីរក៏បានឡើងតាក់ស៊ី ធ្វើដំណើរទៅកាន់សណ្ឋាគារ Grand Hyatt នៅវេលាម៉ោង ១ យប់ ។
ទោះបីបានចំណាយពេលយកចិត្តទុកដាក់ជាមួយមិត្តស្រីរបស់ខ្លួនក្តី តែលោក Nazifuddin បានគ្រប់គ្រងសរសេរសារនៅលើហ្វេសប៊ុកនៅម៉ោង ៩ និង៥៨ នាទីយប់ ទៅកាន់ឪពុករបស់គាត់ ដែលត្រូវបានចោទប្រកាន់ពីបទពុករលួយ ហើយ Apple Daily បានកតសម្គាល់ថា រឿងនេះបានកើតឡើងក្នុងអំឡុងពេលញ៉ាំអាហារពេលល្ងាច ។
នៅពេលសួរនាំអំពីការចេញលំហែកាយខាងក្រៅនៅពេលយប់ នាង Celia Zhang បានឆ្លើយតបតាមរយៈអ្នកនាំពាក្យរបស់នាងថា៖ «គាត់ (Nazifuddin) គ្រាន់តែជាមិត្តភក្តិដ៏ល្អម្នាក់របស់ខ្ញុំ ដែលខ្ញុំបានស្គាល់គាត់ជាច្រើនឆ្នាំមកហើយ និងជាអ្នកដែលមកលេងតៃវ៉ាន់ ហេតុដូច្នេះ ខ្ញុំបានធ្វើតួនាទីក្នុងនាមជាអ្នកមុគ្គទេសក៍ទេសចរណ៍របស់គាត់ និងតាមអមដំណើរគាត់ប៉ុណ្ណោះឯង» ។
នាងត្រូវបានដកស្រង់សម្តីដោយនិយាយថា៖ «ពួកយើងគ្រាន់តែចូលផឹកនៅបារ Gran Hyatt ខណៈពេលដែលអារម្មណ៍គាត់ពុំល្អ ព្រោះតែសមាជិកគ្រួសាររបស់គាត់ឈឺ ហើយបន្ទាប់ពីនោះ គាត់បានឡើងទៅសម្រាក ហើយខ្ញុំបានបន្ទាប់មក បានចាកចេញ» ។
បើតាមដឹង នោះតារាស្រីរូបនេះពុំបានដឹងពីស្ថានភាព និងប្រវត្តិរបស់លោក Nazifuddin ទេពីមុន ហើយទើបតែបានចាប់ផ្តើមមានទំនាក់ទំនងជាមួយគាត់ បន្ទាប់ពីបានក្លាយជាជីវិតឯកោ បន្ទាប់បែកបាក់នឹងមិត្តប្រុសរបស់នាង ។
Apple Daily ក៏បានបញ្ចេញវីដេអូឃ្លីបទាំងស្រុង អំពីសកម្មភាពស្ថិតនៅខាងក្រៅ នាពេលយប់របស់អ្នកទាំងពីរខាងក្រោមនេះផងដែរ ។
Apple Daily ក៏បានរាយការណ៍ថា លោក Nazifuddin បានវិលត្រឡប់ទៅកាន់ប្រទេសម៉ាឡេស៊ីវិញ នៅព្រឹកបន្ទាប់ (ថ្ងៃទី៦ កក្កដា) ។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធ (៤ កក្កដា) លោក Najib ឪពុករបស់លោក Nazifuddin និងជាអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Najib Razak ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយរាប់ពាន់លានដុល្លារអាមេរិក ដែលទាក់ទិននឹងថវិកាវិនិយោគរបស់ក្រុមហ៊ុន 1MDB របស់រដ្ឋ ៕ ឧត្តម