Friday, March 20, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចុំយក្ស ទៀតហើយ!? នាងក្រមុំម្នាក់ដើរស្រាតពេញទីក្រុង អ្នកលេងអ៊ីធុំណិតប្រាប់ អ្នកណាជាសង្សារ ឆាប់លែងចោលទៅ!

ឃ្លីបវីដេអូដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ត្រូវបានបង្ហាញឡើងនៅក្នុងបណ្ដាញសង្គមអនឡាញក្នុងប្រទេសចិន នៅពេលដែលនារីម្នាក់ត្រូវបានគេឃើញដើរខ្លួនប្រាណននលគកកណ្ដាលហ្វូងមនុស្សដោយគ្មានបង្ហាញអាការអៀនខ្មាស់អ្វីបន្តិចសោះ។

នៅក្នុងឃ្លីបវិដេអូនោះ បានបង្ហាញឱ្យឃើញថា ស្ថិតនៅម្ដុំទីលាន Wuyi ក្នុងទីក្រុងឆាងសា មណ្ឌលហ៊ូណាន ដោយគេមើលឃើញថា មានស្ត្រីអាក្រាតកាយម្នាក់បានដើរទៅគ្រប់ទីកន្លែង មិនថាតែឆ្លងថ្នល់ ចូលហាងលក់ខោអាវ យកខោអាវមកស្លៀកល ធ្វើដូចគ្មានមនុស្សដទៃនៅក្បែរទីនោះអ៊ីចឹង។

ទង្វើរបស់នាង បានទាក់ទាញចំណាប់អារម្មណ៍មនុស្សម្នាដែលធ្វើដំណើរទៅមកយ៉ាងខ្លាំង ហើយមនុស្សជាច្រើនបានបង្ហាញទឹកមុខឱ្យឃើញយ៉ាងច្បាស់ថា ភ្ញាក់ផ្អើល ខណៈដែលអ្នកខ្លះ ទាញទូរស័ព្ទដៃយកមកថតរូបរាងកាយននលគករបស់នាង តែក៏គ្មាននរណាម្នាក់ទៅជួយហាម ឬបញ្ឈប់ទង្វើឆ្កួតឡប់របស់នាងឡើយ ហើយនៅពេលឃ្លីបមួយនេះត្រូវបានផ្សព្វផ្សាយនៅក្នុងបណ្ដាញសង្គម ទើបគេដឹងថា ស្ត្រីម្នាក់នេះធ្វើបែបហ្នឹង គឺដើម្បីឱ្យសង្សររបស់នាងខឹងសម្បា។

ទាំងអស់នេះ អ្នកដែលបានយកឃ្លីប ១នេះមកផូស្ត បានសរសេ Caption អធិប្បាយថា ស្ត្រីដែលសម្រេចចិត្តអាក្រាតកាយនៅក្នុងទីសាធារណៈបែបនេះ គឺដើម្បីធ្វើឱ្យគូសង្សារ ខឹងសម្បា ក្រោយពីទាំង ២នាក់ឈ្លោះគ្នាយ៉ាងខ្លាំង ហើយខាងស្រីត្រូវការសងសឹកគូសង្សាររបស់នាង ដែលនៅពេលដឹងពីមូលហេតុហើយ រឹតតែធ្វើឱ្យក្រុមអ្នកលេងអ៊ីនធុំណិត នាំគ្នាខំមិនត៍យ៉ាងក្ដៅគគុកថា…
«នេះគឺជាការបំពេញប្រយោជន៍ឱ្យសង្គមយ៉ាងច្បាស់ៗតែម្ដង! ហាស ហាស ហា!»

«មានអ្នកយករាងកាយខ្លួនឯង ទៅដាក់ទោសអ្នកដទៃអ៊ីចឹងដែរហ្ន៎?»

«បើខ្ញុំជាសង្សារនាង ខ្ញុំនឹងប្រញាប់លែងចោលយ៉ាងលឿនបំផុត ស្រីម្នាក់នេះ មិនគួរយកខ្លួនទៅពាក់ព័ន្ធជាដាច់ខាត»

«ជឿចុះថា ស្រីម្នាក់នេះ ច្បាស់ជាមនុស្សដែលអាត្មានិយមបំផុត»៕

×