Friday, March 20, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រពន្ធយំឱបជើងប្ដីមុខតុលាការ មិនចង់លែងលះ លុះដឹងមូលហេតុ មានតែអ្នកថាឱ្យ សមមុខចុះ!

តាមរបាយការណ៍របស់សារព័ត៌មាននៅក្នុងប្រទេសចិន កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា ស្វាមីភរិយា ១គួ ដែលរស់នៅឯមណ្ឌលហ៊ើពេយ៍ ប្រទេសចិន ដែលប្ដីមានឈ្មោះថា អាពេយ និងប្រពន្ធឈ្មោះ ឡាន ទាំង ២នាក់បានសេពគប់គ្នាជាគូសង្សារតាំងពីសម័យរៀនមហាវិទ្យាល័យមកម្ល៉េះ។ ខាងប្រុសជាមនុស្សពូកែធ្វើការងារ មានចំណេះដឹងខ្ពស់ និងរៀនពូកែ ចំណែកឯខាងស្រីវិញ ជាមនុស្សរូបស្អាត និងមានចរិតនិស្ស័យគួរឱ្យស្រឡាញ់។

ទាំងគូ សេពគប់គ្នាបានមិនយូរប៉ុន្មាន ក៏យល់ព្រមរៀបការនឹងគ្នា ហើយបន្ទាប់ពីនោះមក អាពេយ មានតួនាទី និងធ្វើការងារបានល្អ រហូតបានក្លាយជាអគ្គនាយកក្នុងក្រុមហ៊ុនរបស់បរទេសមួយ និងដោយសារតែប្ដីមានការងារស្ថិតស្ថេររឹងមាំហើយ ខាងប្រពន្ធក៏សម្រេចចិត្តបំពេញតួនាទីជាមេផ្ទះនៅមើលថែទាំប្ដី។

តមក ស្វាមីត្រូវធ្វើដំណើរទៅបំពេញកិច្ចការងារនៅខេត្តឆ្ងាយញឹកញាប់ ធ្វើឱ្យខាងប្រពន្ធមានអារម្មណ៍ឯកោអផ្សុកកាន់តែខ្លាំងឡើងជារឿយៗ រហូតដល់ចាប់ផ្ដើមស្វែងរកអ្នកជជែកកម្សាន្តតាមរយៈបណ្ដាញសង្គមអនឡាញ ដើម្បីបំបាត់ភាពអផ្សុក។

ពេលមួយ នៅពេលស្វាមីត្រឡប់មកដល់ផ្ទះ គេបានឃើញភរិយាកំពុងអង្គុយនិយាយទូរស័ព្ទជាមួយបុរសផ្សេង។ ភរិយាភ្ញាក់ព្រើត រួចហើយក៏ប្រញាប់ចុចទូរស័ព្ទបិទភ្លាមតែម្ដង ទឹកមុខរបស់នាងបានបង្ហាញឱ្យឃើញថា កំពុងមានកង្វល់ និងលាក់បាំងអ្វីម្យ៉ាងនៅក្នុងចិត្ត។ ពេលស្វាមីសួរថា តើនាងនិយាយជាមួយអ្នកណា នាងឆ្លើយមកវិញថា និយាយជាមួយមិត្តភក្តិ រួចហើយក៏ប្ដូរទៅនិយាយរឿងផ្សេងតែម្ដង។

ទោះមិនបាននិយាយគ្នាអំពីរឿងនេះទៀតក៏ដោយ តែលោកពេយ ក៏នៅតែនឹកកង្វល់ចិត្តអំពីរឿងដែលភរិយាកំពុងលាក់បាំងនោះដែរ។ ថ្ងៃមួយ គេក៏ឆ្លៀតឱកាសពេលដែលភរិយាទៅងូតទឹក ក៏យកទូរស័ព្ទរបស់នាងមកឆែកមើល ហើយក៏បានរកឃើញថា នាងតែងតែឆាតទៅនិយាយគ្នាជាមួយបុរសម្នាក់ដែលស្គាល់គ្នានៅក្នុងបណ្ដាញសង្គម ដោយពាក្យសម្ដីដែលនាងប្រើជាមួយបុរសម្នាក់នោះ ជាពាក្យសម្ដីដែលផ្អែមល្ហែមខ្លាំងណាស់។

បន្ទាប់ពីនោះ ទាំងគូក៏ឈ្លោះគ្នាយ៉ាងខ្លាំង ខាងប្ដីបានចោទប្រកាន់ថា ភរិយាមានប្រុសថ្មី ខណៈដែលរូបគេខំប្រឹងធ្វើការយ៉ាងខ្លាំងនៅក្រៅផ្ទះ។ ខាងប្រពន្ធក៏ប្រញាប់សូមទោសភ្លាមៗ នាងទ្រហោយំ និងសន្យាថា នឹងឈប់បែបហ្នឹងទៀតហើយ ហើយនឹងប្រណិប័តន៍ចំពោះស្វាមីយ៉ាងល្អរហូតតទៅ។ ទីបំផុតខាងប្ដីក៏អត់ទោសឱ្យភរិយា។

លុះមកដល់ថ្ងៃមួយ ពេលដែលលោកពេយ ត្រឡប់មកដល់ផ្ទះលឿនជាងសព្វដង និងបើកទ្វារចូលទៅក៏ស្រាប់តែឃើញមានបុរសប្លែកមុខម្នាក់ផ្សេងទៀតនៅក្នុងផ្ទះរបស់ខ្លួន ពេលនោះទោះជាភរិយាព្យាយាមនិយាយអធិប្បាយ និងដោះសាយ៉ាងណាក៏មិនបានលទ្ធផលដែរ។ ដូច្នេះហើយ ថ្ងៃស្អែកឡើង គេក៏នាំភរិយាទៅតុលាការដើម្បីដាក់ពាក្យបណ្ដឹងសុំលែងលះ។

ពេលទៅដល់តុលាការ នាងឡានមានអារម្មណ៍ខូចចិត្តសោកស្ដាយយ៉ាងខ្លាំង ដល់ថ្នាក់លុតជង្គង់ឱបជើងស្វាមី និងទ្រហោយំ នាងសុំអង្វរឱ្យស្វាមីអត់ទោសដល់នាងផង។

ទោះជាយ៉ាងណាក្ដី លោកពេយ លែងអាចទទួលយកបានទៀតហើយ គេស្រែកយ៉ាងខ្លាំងៗថា “ទៅរកប្រុសផ្សេងទៅ!” មុននឹងដើរចូលទៅក្នុងបន្ទប់តុលាការ ដើម្បីដំណើរការរឿងសុំលែងលះជាមួយភរិយា៕

×