ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ទៅកាន់ក្រុមជនមួយចំនួនដែលកំពុងញុះញង់ បំបែបបាក់នៅក្នុងប្រទេសកម្ពុជា ដោយយកព្រះមហាក្សត្រ ទៅភ្ជាប់នឹងព្រឹត្តិការណ៍ស៊ីហ្គេម

ភ្នំពេញ៖ នៅថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ទៅកាន់ក្រុមជនមួយចំនួនដែលកំពុងញុះញង់បំបែបបាក់នៅក្នុងប្រទេសកម្ពុជា ដោយយកព្រះមហាក្សត្រទៅភ្ជាប់នឹងព្រឹត្តិការណ៍ស៊ីហ្គេមថា «បើសិនជាមិនចេះ មិនយល់ពីកិច្ចការងារទេ កុំធ្វើសកម្មភាពញុះញង់ និងបំបែកបំបាក់កម្ពុជា» ជាពិសេសបំបែកបំបាក់រវាងស្ថាប័នព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ទុកសម្តីជនថ្លែងរិះគន់មិនយាងព្រះមហាក្សត្រ បើកការប្រកួតស៉ីហ្គេម គឺជាចេតនាទុច្ចរិតបំបែកបាក់ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល។

ថ្លែងនៅព្រឹកថ្ងៃចន្ទ ទី០១ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា ព្រឹត្តិការណ៍ស៉ីហ្គេម មានតែឥណ្ឌូនេស៉ី ហ្វីលីពីន និងព្រុយណេប៉ុណ្ណោះ ដែលប្រមុខរដ្ឋប្រកាសបើកព្រឹត្តិការណ៍ស៉ីហ្គេម។វាថាអត់យាងព្រះមហាក្សត្រទៅបើកស៉ីហ្គេម។ ព្រះមហាក្សត្រ ព្រះអង្គប្រទានភ្លើងរួចហើយ។ នៅក្នុងប្រទេសអាស៊ាន មានតែប្រទេស៣ ដែលប្រមុខរដ្ឋប្រកាសបើក។ មានឥណ្ឌូនេស៉ី ដោយសារគេជាប្រទេសប្រកាន់យករបបប្រធានាធិបតី អត់មាននាយករដ្ឋមន្ត្រីទេ មានហ្វីលីពីន អត់មាននាយករដ្ឋមន្ត្រី មានតែប្រធានាធិបតី និងអនុប្រធានាធិបតី និងស៊ុលតង់ព្រុយណេ ដែលព្រះអង្គកាន់ជាប្រមុខរដ្ឋផង ជានាយករដ្ឋមន្ត្រីផង។ ឯក្រៅពីនោះ សុទ្ធតែនាយករដ្ឋមន្ត្រីប្រកាសទាំងអស់ របបសភាគឺបែបនេះឯង។

សម្តេចតេជោ ហ៊ុន សែន បានបន្តបញ្ជាក់ពីមូលហេតុមិនយកលុយសម្រាប់គណៈប្រតិភូកីឡាស៉ីហ្គេម ដើម្បីបង្ហាញពីសមានចិត្ត និងទឹកចិត្តដ៏ធំធេងរបស់កម្ពុជា។

គិតត្រឹមថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣នេះ សល់រយៈពេលតែ ៤ថ្ងៃទៀតប៉ុណ្ណោះ នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលត្រូវប្រារព្ធពិធីបើកការប្រកួត នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ខាងមុខ។
ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺជាមោទនភាព និងមុខមាត់សម្រាប់ប្រទេស និងប្រជាជនកម្ពុជាទាំងមូល ដែលបានរង់ចាំអស់រយៈពេល ៦៤ឆ្នាំមកហើយ។ SEA Games ចាប់ផ្តើមពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ និង ASEAN Para Games ចាប់ផ្តើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម