ពួកអ្នករចនាម៉ូតប្រហែលជាផលិតម៉ូតសម្លៀកបំពាក់ច្រើនជ្រុលទើបពេលនេះ ពួកគេបែរជាបញ្ចេញម៉ូតដែលអ្នកផងមើលទៅមិនដឹងហៅថាខោ ឬក៏ជា…អ្វី?
Chloe Ferry ស្លៀកខោស្តើងរហៀរ ថែមទាំងដើរតាមផ្លូវ ព្រោះតែឡង់សេត្រគាក ។
ប្រហែលជាដោយ Flash ម៉ាស៊ីនថតខ្លាំងពេក ទើបខ្សែភ្នែកជាច្រើនចោមរោមមើល “ក្រោម” តារា ២២ឆ្នាំរូបនេះ ។
សូម្បីមិត្តប្រុស Sam Gowland ក៏ប្រហែលជាខ្មាញ់ណាស់ដែរ ។
“ផ្សិតកន្តឿស្រស់បំផុតអង់គ្លេស” Demi Rose ថ្មីៗនេះបានធ្វើឲ្យអ្នកផងជ្រួលច្របល់ព្រោះតែសម្លៀកបំពាក់ស្លៀកហើយដូចមិនស្លៀក ។
ឈុតធ្វើពីក្រណាត់ឡាញ់មើលធ្លុះទាំងស្រុង កុំតែបានប៉ាក់ផ្កាកូឡាបយោងម្លេះសម….។
តម្លើងកែងជើងឲ្យខ្ពស់ Demi Rose ជាមួយឈុតខោស្បៃ និងអាវមួយបន្ទះ ។
ខោមួយនេះ កំពុងបង្កចំណាប់អារម្មណ៍ក្នុងពិភពកំសាន្ត វាត្រូវបានគេយកប្លាកស្ទិក PVC ថ្លាឆ្វេង មានតម្លៃដល់ទៅ ៥០ដុល្លារឯណោះ ។
ខោធ្វើពីប្លាស្ទិកនេះ ធ្លាប់មានវត្តមានឆាកបង្ហាញម៉ូតជាច្រើន។ រឿងដែលគេជជែកគ្នាខ្លាំងនោះ គ្រាន់តែបែបនេះសោះតម្លៃរាងថ្លៃបន្តិចហើយ ។
ខោរបស់ Bella Thome មើលទៅមិនខុសពីសំណាញ់បង់ត្រីឡើយ ។
នាងល្បីល្បាញព្រោះចំណូលចិត្តសាហាវៗនៅហូលីវូត ។
នាង Kim Kardashian ស្លៀកខោមើលធ្លុះ ថែមទាំងហ៊ានដើរតាមផ្លូវយ៉ាងព្រងើយ គេរិះគន់ថាមិនចេះអៀនខ្មាស។
ម្តងនោះទៀតនាង Kim ស្លៀកក៏ដូចមិនស្លៀក ។
នៅមានខោមួយម៉ូតនេះទៀត ។
ប្រហែលជាអាកាសធាតុក្តៅពេកហើយទើបតារាហូលីវូត ត្រូវការច្រកឲ្យខ្យល់ចូលច្រើនយ៉ាងនេះ ។
រីឯនារីនៅអាស៊ី ក៏មិនឲ្យចាញ់ដែរ ។
ខោដែលរយ៉េរយ៉ៃ សូម្បីស្មូមក៏សុំខ្មាស។
គេថារហែកបែបនេះក៏ជាស្មាដៃសិល្បៈនៃម៉ូតសម្លៀកបំពាក់ដែរ ។
ហើយនាងម្នាក់នេះគាត់កំពុងស្លៀកអ្វី? ប្រិយមិត្តជួយប្រាប់ផង! ៕ លីសា