Thursday, March 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្គ្រាមរវាងពូជសាសន៍!! ពស់ខៀវប្រយុទ្ធជាមួយតុកកែ…ត្រូវពស់រឹតខ្លួន…១ក្បាលទៀតព្យាយាមជួយ ប្រយុទ្ធគ្នាក្ដៅគគុក!

កាលពីថ្ងៃទី២ឧសភា នៅក្នុងប្រព័ន្ធបណ្ឌាញសង្គមក្នុងប្រទេសថៃ គេឃើញមានឃ្លិបវីដេអូប្រយុទ្ធគ្នាដ៏ក្ដៅគគុកមួយ រវាងពស់ខៀវកំពុងប្រយុទ្ធជាមួយតុកកែ ២ក្បាល ត្រូវបានចែករំលែកយ៉ាងច្រើន ព្រមទាំងមាន Caption សរសេរថា «ទៀតហើយ តុកកែប្ដីប្រពន្ធ ប្រយុទ្ធគ្នាជាមួយពស់ខៀវ មិនដឹងថាអាណិតខាងណាទេ?»

នៅក្នុងឃ្លិបវីដេអូនោះ ឃើញមានពស់ខៀវ ១ក្បាលកំពុងប្រើខ្លួនរបស់វា រួបរឹតសត្វតុកកែ ១ក្បាលព្យួរតែកតោកនៅនឹងសសរធ្នឹមផ្ទះ ហើយនៅមានតុកកែ ១ក្បាលទៀត នៅចាំឆក់ឱកាស រកចង្វាក់ចូលវាយប្រហារពស់ខៀវ ដើម្បីជួយសង្គ្រោះសម្លាញ់របស់គេដែលកំពុងត្រូវពស់រឹតខ្លួនជាប់ ឯពស់ខៀវក៏រកឱកាសហក់ចឹកតុកកែ ១ក្បាលនោះដែរ។

តែទីបំផុត ពស់ខៀវនៅតែមិនអាចបង្ក្រាបតុកកែ ១ក្បាលទៀតនោះបានឡើយ ដោយតុកកែអ្នកមកជួយនោះបានវារតោងសសរធ្នឹមផ្ទះ រកឱកាសចូលវាយប្រហារពស់ខៀវ តែក៏ហាក់ដូចជាមិនមានឱកាសល្អ និងចន្លោះប្រហោងអាចចូលវាយប្រហារសត្វពស់ខៀវបានឡើយ។ ចំណែកតុកកែដែលត្រូវពស់ខៀបរឹតខ្លួននោះ បានត្រឹមតែហាមាត់ស្រែកដោយក្ដីឈឺចាប់។
ឆាកប្រយុទ្ធនេះ មិនដឹងថាភាគីណាទទួលបានជោគជ័យឡើយ ព្រោះឃ្លិបវីដេអូបានបញ្ចប់មុនការប្រយុទ្ធឈានដល់ទីបញ្ចប់៕

×