កាលពីពេលថ្មីៗនេះ នៅលើបណ្ដាញសង្គមអនឡាញរបស់ប្រទេសវៀតណាម មានការចែករំលែកឃ្លីបខ្លីៗមួយ ដែលបង្ហាញពីភាពភ្លាត់ភ្លាំងរបស់ស្ត្រីម្នាក់ ដែលទាំងខ្មាស់អៀន ទាំងនឹកកំប្លែងពីខ្លួនឯង នៅពេលដែលនាងកំពុងបណ្ដើរម៉ូតូទៅតាមផ្លូវដោយគ្មានខ្វល់ខ្វាយពីអ្វីទាំងអស់ ទាំងមិនដឹងថា ខ្លួនឯងបានពាក់អាវទ្រនាប់ពីលើអាវក្រៅ។
តាមរយៈឃ្លីបដែលថតបានដោយកាមេរ៉ាសុវត្ថិភាព បានបង្ហាញឱ្យឃើញស្ត្រីម្នាក់ ទើបបណ្ដើរម៉ូតូចេញពីផ្ទះ ហើយខណៈនោះនាងបានដើរបញ្ច្រាស់គ្នានឹងបុរសម្នាក់ដែលកំពុងជិះម៉ូតូមក តែជំនួសឱ្យការដែលបុរសនោះជិះផុតទៅដូចធម្មតា គេបែរជាគិតតែពីសម្លឹងមើលនាងក្រមុំដោយអារម្មណ៍ចង់ដឹងយ៉ាងខ្លាំងទៅវិញ ជាពិសេសម្ដុំដើមទ្រូងរបស់នាងតែម្ដង ខណៈដែលនាងក្រមុំវិញ មើលទៅហាក់មានអាការទើសទាល់ និងរំខានចិត្ត នឹងការសម្លឹងមើលយ៉ាងប្លែកៗរបស់បុរសម្នាក់នោះយ៉ាងខ្លាំង តែយ៉ាងណាក្ដី នាងនៅតែបណ្ដើរម៉ូតូទៅមុខទៀត តែក្ដីងឿងឆ្ងល់នៅតែដក់ជាប់ក្នុងចិត្ត ទើបឱនមើលដើមទ្រូងខ្លួនឯង រួចហើយក៏បានដឹងពីកំហុសឆ្គង ដែលជាដើមហេតុនៃការសម្លឹងមើលរបស់បុរសនោះ។

កំហុសឆ្គងនោះ គឺវិធីពាក់អាវទ្រនាប់របស់នាងហ្នឹងឯង ព្រោះជំនួសឱ្យការត្រូវពាក់វាពីក្នុង មុនពាក់អាវផ្សេងៗពីលើ តែនាងបែរជាពាក់វាពីលើអាវក្រៅទៅវិញ។ គ្រាន់តែបានដឹងភ្លាម នាងក៏ប្រញាប់លើកដៃឱបដើមទ្រូង ហើយរត់ត្រឡប់ទៅផ្ទះវិញភ្លាមតែម្ដង៕

