Thursday, March 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញាក់ផ្អើលខ្លាំង! ឈ្លោះគ្នាលើខុនដូ លើកទូទឹកកកបោះមកក្រោម តាំងពីជាន់ទី២៣

បុរសម្នាក់ដែលស្នាក់នៅក្នុងទីក្រុងណានជីង ប្រទេសចិន បានខឹងសម្បាយ៉ាងខ្លាំងដោយសារតែឈ្លោះគ្នារឿងថ្លៃជួលបន្ទប់ បានលើកទូទឹកកកទម្លាក់មកក្រោម តាំងពីជាន់ទី២៣។ សំណាងល្អណាស់ដែលមិនបង្កឱ្យអ្នកណារងគ្រោះថ្នាក់ តែទង្វើដ៏គ្រោះថ្នាក់នេះ បានទទួលការខឹងសម្បាយ៉ាងខ្លាំងរបស់អ្នកដែលរស់នៅម្ដុំនោះ។

តាមរបាយការណ៍បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៨មេសា កន្លងទៅ ដោយបុរសបង្កហេតុ បានឈ្លោះគ្នាជាមួយភ្នាក់ងាអចលនទ្រព្យ ដោយសារតែបញ្ហាវិវាទរឿងថ្លៃជួល និងពាក្យបណ្ដឹងត្រូវបានព្យួរ ទើបគេទម្លាយកំហឹង ដោយការលើកទូទឹកកកនៅក្នុងផ្ទះ បោះចេញទៅក្រៅ តាមមាត់បង្អួច។ ទូទឹកកកដែលមានទម្ងន់ដ៏ធ្ងន់នោះ បានធ្លាក់ចុះមកពីជាន់ទី២៣ បង្កឱ្យកើតការភ័យភ្ញាក់ផ្អើលដល់មនុស្សម្នាដែលនៅម្ដុំនោះយ៉ាងខ្លាំង។

ប៉ូលិស បានប្រញាប់ចូលទៅចាប់ឃាត់ខ្លួនបុរសម្នាក់នោះភ្លាមៗ បន្ទាប់ពីទទួលបានការរាយការណ៍ពីប្រជាជន។ ពេលបុរសនោះ ត្រូវបាននាំខ្លួនចេញពីអគារខុនដូនោះ រូបគេត្រូវបានមនុស្សនៅក្នុងទីប្រជុំជននោះជាច្រើន ចោមរោមវាយទាត់ធាក់ និងចោទថា គេ “មានបំណងសម្លាប់អ្នករស់នៅម្ដុំនោះ”។
បន្ទាប់ពីឃ្លីបនោះត្រូវបានផ្សព្វផ្សាយចេញទៅ បានធ្វើឱ្យកើតមានការជជែកតវ៉ាគ្នានៅក្នុងបណ្ដាញសង្គមអនឡាញ ហើយទង្វើរបស់បុរសម្នាក់នោះ ត្រូវបានអ្នកលេងអ៊ីនធើណិតជាច្រើនថ្កោលទោសយ៉ាងខ្លាំងក្លា៕

×