Monday, February 23, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ៖ លោកស្រីវេជជបណ្ឌិត លី អាយលែន បានជួយកម្ពុជាច្រើនសកម្មភាព ជាពិសេសក្នុងអំឡុងពេលវិបត្តិកូវីដ-១៩

ភ្នំពេញៈ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលបានប្រាប់សារព័ត៌មាន CEN ឲ្យដឹងនៅរសៀលថ្ងៃទី៤ ខែឧសភា នេះថា លោកស្រីវេជជបណ្ឌិត លី អាយលែន តំាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា នឹងត្រូវចាកចេញពីកម្ពុជាក្នុងពេលប៉ុន្មានម៉ោងខាងមុខនេះ ហើយនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣នេះ ដើម្បីទៅទទួលតួនាទីថ្មីជា Assistant Director-General for UHC and Healthier Populations របស់ WHO Headquarter in Geneva។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ជាក់ថា លោកស្រីវេជ្ជបណ្ឌិត លី អាយលែន បានជួយកម្ពុជាច្រើនសកម្មភាព ជាពិសេសក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ ក្នុងការគាំទ្របច្ចេកទេសសុខាភិបាលសម្រាប់ការអភិវឌ្ឍន៍ផែនការត្រៀម និងឆ្លេីយតបទៅនឹងការរាតត្បាតនៃវីរុសកូវីដ-១៩ រូមទាំងជួយដល់ការពង្រឹងសមត្ថភាព រុករកស្រាវជ្រាវរកអ្នកឆ្លង ការតាមដាន និងវាយតម្លៃហេតុការណ៍ ជាមួយនឹងការសម្របសម្រួលជាមួយដៃគូអន្តរជាតិនានា ក្នុងនោះក៏មានការជួយសម្របសម្រួលជាមួយមជ្ឈមណ្ឌលកូវ៉ាក់ ដេីម្បីបានផ្តល់ជំនួយវ៉ាក់សាំងកូវីដ-១៩ មកប្រើប្រាស់នៅកម្ពុជាបានលឿនផងដែរ។ ទន្ទឹមនឹងនោះ រូបគាត់ផ្ទាល់បានចុះបំពេញការងារបច្ចេកទេសនៅតាមបណ្តារាជធានី-ខេត្តនៅទូទាំងប្រទេស ជាមួយខ្ញុំផទាល់ បេីទោះបីជាពេលនោះ ស្ថានភាពឆ្លងរាតត្បាតកំពុងតែញាំញីខ្លាំងក៏ដោយ។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានលើកឡើងថា ទឹកចិត្តដែលលោកស្រីវេជ្ជបណ្ឌិត លី អាយលែន ស្រឡាញ់កម្ពុជា បានបង្ហាញច្បាស់តាមរយ:សកម្មភាពយ៉ាងសកម្មផ្ទាល់របស់លោកស្រី ហើយលោកស្រីតែងតែមានការកោតសរសើរនូវភាពជាអ្នកដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយភាពម៉ឺងម៉ាត់តែបត់បែនតាមសភាពការណ៍បានយ៉ាងល្អប្រសើររបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងការចូលរួមអនុវត្តវិធានការសុខាភិបាលពីសំណាក់ប្រជាជនកម្ពុជាទូទាំងប្រទេស ពីអាជ្ញាធរថ្នាក់ក្រោមជាតិគ្រប់លដាប់ថ្នាក់ ពីអន្តរវិស័យ ពីដៃគូសុខាភិបាល ពីវិស័យឯកជន និងនៅគ្រប់ទីកន្លែងដែលលោកស្រីបានទៅដល់។ ការលះបង់របស់បុគ្គលិក សុខាភិបាល ជាពិសេសក្រុមគ្រូពេទ្យទូទាំងប្រទេស បានធ្វើឱ្យលោកស្រីស្ញប់ស្ញែងកោតសរសើរ លើកទឹកចិត្តនៅគ្រប់កន្លែងដែលលោកស្រីបានទៅដល់ និងផ្តល់ជាកម្លាំងចិត្តបន្ថែមទៀតដល់លោកស្រីក្នុងការផ្តល់កិច្ចគាំទ្រតាមតម្រូវការជាក់ស្តែង និងតាមសំណើររបស់ក្រសួងសុខាភិបាល។
ការរៀបចំយុទ្ធសាស្ត្រសុខាភិបាលដំណាក់កាលទី៤ ការងារលុបបំបាត់ជំងឺគ្រុនចាញ់ ការអភិវឌ្ឈន៍គម្រោងការប្រតិបត្តិសម្រាប់ជំរុញបង្កើនការថែទាំសុខភាពបថម សំដៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសាកល និងកិច្ចការបច្ចេកទេសសុខាភិបាលផ្សេងៗទៀតដែលមិនអាចរៀបរាប់អស់នៅទីនេះ គឺសុទ្ធសឹងតែជាការយកចិត្តទុកដាក់របស់លោកស្រីតំណាង WHO ប្រចាំកម្ពុជា រួមជាមួយសហការីរបស់លោកស្រី ក្នុងការជួយគាំទ្រទាំងបច្ចេកទេស និងថវិកាមួយចំនួនសម្រាប់ដំណើរការផងដែរ។
ជាមួយគ្នានេះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានជូនពរលោកស្រីវេជ្ជបណ្ឌិត លី អាយលែន និងសូមអបអរសាទរដល់ការទទួលបាននូវតួនាទីថ្មីដ៏មានសារ:សំខាន់របស់គាត់នៅ ទីស្នាក់ការកណ្តាលនៃអង្គការសុខភាពពិភពលោកទីក្រុងហ្សឺណែវ តែក៏សូមសដែងនូវការសោកស្តាយជាខ្លាំងដែលគាត់ត្រូវចាកចេញពីកម្ពុជាក្នុងប៉ុន្មានម៉ោងខាងមុខនេះ។ សូមជូនពរលោកស្រីវេជ្ជបណ្ឌិត លី អាយលែន ធ្វើដំណើរបរកបដោយសុខសុវត្ថិភាព សុខភាល្អ និងមានជោគជ័យគ្រប់ភារកិច្ច ។ មិនទាន់មានព័ត៍មានស្តីពីអ្នកដែលត្រូវមកកាន់ដំណេងជំនួសគាត់នៅឡើយទេ៕ រក្សាសិទ្ធដោយៈ ចេស្តារ

×