Thursday, March 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បះសក់!! គ្រូពេទ្យដើរតាមស្រីចំណាស់ម្នាក់ចូលជណ្ដើរយន្ត តែពេលចូលទៅដល់ ស្រាប់តែអត់ឃើញ!?

ហេតុការណ៍នេះកើតឡើងនៅក្នុងមន្ទីរពេទ្យមួយ នៅប្រទេសថៃ ដោយអ្នកគ្រូពេទ្យម្នាក់បានស៊ែរឃ្លីបគួរឱ្យបះសក់មួយ ឡើងជណ្ដើរយន្តពេលអធ្រាត្រ ឃើញស្ត្រីម្នាក់ដើរនាំមុខចូលទៅមុន តែសុខៗ ស្រាប់តែបាត់ខ្លួនយ៉ាងអាថ៌កំបាំង។ អ្នកលេងអ៊ីធើណិតមើលឃ្លិបនោះហើយមើលទៀត អ្នកខ្លះមើលឃើញ អ្នកខ្លះទៀតមើលមិនឃើញ?!

កាលពីថ្ងៃទី២ឧសភា អ្នកគ្រូពេទ្យម្នាក់បានបង្ហាញឃ្លីបគួរឱ្យបះសក់មួយនាពេលអធ្រាត្រ ពេលនាងដើរទៅចូលប្រអប់ជណ្ដើរយន្តជាមួយមិត្តរួមការងារ ដែលមើលឃើញដូចគ្នាថា មានស្ត្រីម្នាក់បានដើរចូលទៅមុនហើយ តែពេលចូលទៅដល់ក្នុងជណ្ដើរយន្ត បែរជាមិនឃើញស្ត្រីម្នាក់នោះ? ជួបស្ថានការណ៍បែបនេះ ពួកនាងនាំគ្នាថយចេញពីជណ្ដើរយន្តយ៉ាងលឿនតែម្ដង ហើយនាំគ្នាមកបើកកាមេរ៉ាសុវត្ថិភាពមើលឡើងវិញ។

ម្ចាស់ឃ្លីបវីដេអូនេះ បានរៀបរាប់ថា «ការចូលវេនយាមពេលកណ្ដាលអធ្រាត្រ ដូចជាលែងមានសុវត្ថិភាពតទៅទៀតហើយ នៅពេលដែលពួកយើងមើលឃើញច្បាស់ៗថា មានស្ត្រីម្នាក់ដើរចូលទៅក្នុងជណ្ដើរយន្ត តែពេលយើងចូលទៅ ស្រាប់អត់ឃើញមាននរណាសោះ…ភ័យបះសក់ ដល់ថ្នាក់រត់មកបើកកាមេរ៉ាសុវត្ថិភាពមើលឡើងវិញ»

ក្រោយពីឃ្លីបនេះត្រូវបានផ្សព្វផ្សាយចេញទៅ បណ្ដាអ្នកលេងអ៊ីនធើណិតទាំងឡាយ នាំគ្នាចូលមើល ដើម្បីពិសោធមើលទាំងអស់គ្នា ដោយមនុស្សជាច្រើនយល់ឃើញថា អ្វីដែលក្រុមអ្នកគ្រូពេទ្យម្ចាស់ឃ្លីបនោះមើលឃើញ ការពិត អាចជាស្រមោលឆ្លុះនឹងទ្វារជណ្ដើរយន្ត ដែលបើសិនជាមើលមួយភ្លែត ឃើញដូចមានមនុស្សពាក់អាវសដើរចូលទៅអ៊ីចឹងមែន។
«ដំបូងក៏ឃើញ គិតថាមនុស្ស តែពេលមើលឱ្យច្បាស់ គឺទ្វារជណ្ដើរយន្តបើកឡើងយឺតៗ»
«សាកល្បងរំកិលឡើងទៅមើលឃ្លីបផ្សេង ហើយរំកិលមកមើលឃ្លីបនេះវិញ មួយភ្លែតដំបូងមើលឃើញដូចមានមនុស្សពាក់អាវសដើរចូលទៅ តែមើលពីមួយជ្រុងទៀត អាចជាទ្វារជណ្ដើរយន្តដែលកំពុងបើកអស់»

«មើលលើកទី១ ឃើញមនុស្សពាក់អាវសដើរចូលទៅ តែពេលមើលម្ដងទៀត អត់ឃើញ!?»

«បើដើរទៅពីចំហៀង ៤៥អង្សា ជ្រុងការមើលឃើញ គឺចំពេលដែលទ្វារជណ្ដើរយន្តបើកជិតអស់ ឃើញស្រដៀងៗមនុស្សម្នាក់ដើរចូលទៅ…»

×