Thursday, March 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អត់ទុកអីឱ្យទេ! បុរសម្នាក់លែងលះសង្សារ ប្រមូលអីវ៉ាន់យកទាំងអស់ ចានឆ្នាំង អំបិលប៊ីចេង ក៏មិនទុកឱ្យដែរ!

បានអីហូប?! គូសង្សារលែងគ្នា ខាងប្រុសប្រមូលរបស់របរចេញពីបន្ទប់ខាងស្រី យកទៅទាំងអស់ អត់មានសល់ សូម្បីតែខ្ទះឆា ឆ្នាំងបាយ ទឹកត្រី ទឹកស៊ីអ៊ីវក៏យកទៅដែរ!

រឿងរ៉ាវរបស់កំលោះក្រមុំ ១គូនេះ បានកើតឡើងនៅឯមណ្ឌលហ៊ើពេយ ប្រទេសចិន។ ទាំង ២នាក់ស្គាល់គ្នាតាមរយៈការណែនាំរបស់មិត្តភក្តិ មុននឹងសម្រេចចិត្តសេពគប់គ្នាជាសង្សារអស់រយៈពេល ២ឆ្នាំ។ ពួកគេចូលគ្នាចុះសឹងតែគ្រប់យ៉ាង មិនថាតែចំណង់ចំណូលចិត្ត ឬស្ទីលការតុបតែងខ្លួនក៏ដោយ។

សម្ព័ន្ធភាពរបស់ពួកគេទាំង២ វិវឌ្ឍឡើងយ៉ាងឆាប់រហ័ស រហូតសម្រេចចិត្ត រើមកនៅក្នុងបន្ទប់ជាមួយគ្នា តែខាងស្រីមិនដែលនឹកស្មានសោះឡើយថា ការរួមរស់នៅជាមួយគ្នានេះ ធ្វើឱ្យនាងបានដឹងពីចរិតនិស្ស័យម្យ៉ាងរបស់ខាងប្រុស រហូតដល់បានយល់យ៉ាងច្បាស់ថា រវាងនាង និងសង្សារ ស័ក្តិសមក្នុងការធ្វើជាគូស្នេហ៍នឹងគ្នា តែបើសិនឱ្យក្លាយជាគូជីវិត ប្រហែលជាត្រូវគិតឡើងវិញម្ដងទៀតសិនហើយ។

ក្រោយពីគិតចុះឡើងជាច្រើនសា នាងក្រមុំក៏សម្រេចចិត្តសុំលែងលះ និងទោះជាអ្នកកំលោះព្យាយាមអង្វរយ៉ាងណាក្ដី ក៏នាងនៅតែអះអាងជំហរដដែលយ៉ាងដាច់ណាត់ រហូតដល់ខាងប្រុសសុខចិត្តចុះចាញ់។

នៅថ្ងៃដែលត្រូវចាកចេញ ខាងប្រុសបានប្រមូលយកប្រេងឆា អង្ករ អំបិល ម្រេច ប៊ីចេងនិងផ្សេងៗទៀតជាច្រើន ដែលខ្លួនគេបានទិញមក យកទៅជាមួយដែរ ព្រោះរបស់អស់ទាំងនោះ គឺរូបគេជាអ្នកទិញមកដោយលុយរបស់គេទាំងអស់ ហើយនាងក៏លែងជាសង្សាររបស់គេតទៅទៀតដែរ ដូច្នេះមិនចាំបាច់ត្រូវទុកឱ្យវានៅក្នុងបន្ទប់របស់នាងទៀតទេ។

រឿងទាំងអស់នេះ ធ្វើឱ្យនាងកាន់តែស្អប់បុរសម្នាក់នោះខ្លាំងឡើង ដល់ថ្នាក់ទ្រហោយំ ទម្លាយអារម្មណ៍ក្នុងចិត្តចេញមកថា «ខ្ញុំមិននឹកស្មានថា គេជាមនុស្សបែបហ្នឹងសោះ ពេលយើងលែងគ្នា គេយកអំបិលស្ករប៊ីចេងទៅអស់ ទាំងប្រេងឆា អង្ករ និងសូម្បីតែខ្ទះឆា…ខ្ញុំអស់ចិត្តរលីងជាមួយមនុស្សដូចគាត់ ហើយវាក៏ពិបាកនឹងវិលទៅស្រឡាញ់គាត់ម្ដងទៀតដែរ!»៕

×