Monday, January 5, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រេងឆៅនៅលើទីផ្សារអន្តរជាតិ ស្ទុះងើបឡើងវិញបន្តិច បន្ទាប់ពីធ្លាក់ចុះរយៈពេល៣ថ្ងៃនាសប្តាហ៍នេះ

បើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានចេញផ្សាយឱ្យដឹងម្សិលមិញនេះថា តម្លៃប្រេងបានស្ទុះងើបឡើងវិញបន្តិចកាលពីថ្ងៃព្រហស្បតិ៍ ក្រោយពីធ្លាក់ចុះច្រើនជាង ៩ភាគរយក្នុងរយៈពេល៣ថ្ងៃមុន ពោលគឺ ចាប់តាំងពីដើមខែឧសភានេះមក។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ទៀតថា តម្លៃប្រេងឆៅប្រភេទ Brent ក្នុងកិច្ចសន្យាបានឡើងថ្លៃ ១៧សេន ឬ ០,២ភាគរយ ដល់ ៧២,៥ដុល្លារក្នុងមួយបារ៉ែល។ ទោះយ៉ាងណា ចាប់តាំងពីថ្ងៃសុក្រសប្តាហ៍មុនមក ប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះជាង ៩ភាគរយហើយនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានធ្លាក់ចុះដល់កម្រិតទាបត្រឹម ៧១,២៨ដុល្លារក្នុងមួយបារ៉ែល មុនពេលកើនឡើងបន្តិចវិញនៅថ្ងៃសុក្រនេះ។

ចំណែក ប្រេងឆៅប្រភេទ West Texas Intermediate (WTI) របស់អាមេរិកវិញ បានកើនឡើង ២សេន គឺ តម្លៃ ៦៨,៦២ដុល្លារក្នុងមួយបារ៉ែល។ ប្រេងឆៅ WTI បានធ្លាក់ចុះជិត ១១ភាគរយ គិតចាប់ថ្ងៃសុក្រសប្ដាហ៍មុនរហូតដល់ពេលបិទការជួញដូរនៅថ្ងៃពុធប៉ុន្មានថ្ងៃមុននេះ, ហើយនៅថ្ងៃព្រហស្បតិ៍ម្សិលមិញបានធ្លាក់ចុះដល់កម្រិតទាបត្រឹម ៦៣,៦៤ដុល្លារមុននឹងកើនឡើងថ្លៃវិញនៅថ្ងៃសុក្រនេះនេះផងដែរ។

តម្លៃប្រេងឆៅបានធ្លាក់ចុះក្នុងសប្តាហ៍នេះក្នុងគ្រាដែលមានសញ្ញានៃការធ្លាក់ចុះកំណើនផលិតកម្មនៅក្នុងប្រទេសចិន ដែលជាប្រទេសនាំចូលប្រេងដ៏ធំបំផុតរបស់ពិភពលោក និងបន្ទាប់ពីសហរដ្ឋអាមេរិក ដែលជាប្រទេសប្រើប្រាស់ប្រេងដ៏ធំបំផុតរបស់ពិភពលោក បានដំឡើងអត្រាការប្រាក់ដល់កម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០០៧កាលពីថ្ងៃពុធ ដែលជាការគំរាមកំហែងដល់កំណើនសេដ្ឋកិច្ចនាពេលអនាគតរបស់អាមេរិក, រីឯនៅប្រទេសកម្ពុជា ដែលជាប្រទេសទទួលការនាំប្រេងចូលនេះ ក៏ទទួលរងឥទ្ធិពលឡើងចុះតាមហ្នឹងដែរ ក៏ប៉ុន្តែទោះជាយ៉ាងណា កម្ពុជាមានក្រុមប្រឹក្សាភិបាលត្រួតពិនិត្យ គឺផ្នែករដ្ឋមានក្រសួងពាណិជ្ជកម្ម និងផ្នែកឯកជន មានប្រធានក្រុមហ៊ុននានាដែលនាំប្រេងចូលកម្ពុជា៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN

×