Thursday, March 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រពន្ធកាចខ្លាំង! សងសឹកប្ដីដោយ “កាវវិទ្យាសាស្ត្រ” ធ្វើឱ្យប្ដីជាប់ស្អិតជាមួយស្រីស្នេហ៍ដូចបំណង

រឿងពិតខ្លាំងជាងរឿងប្រឌិតមួយនេះ កើតឡើងនៅក្នុងប្រទេសរុស្ស៊ី។ តាមរបាយការណ៍បានឱ្យដឹងថា ស្វាមីរូបនេះ បានលួចមានសម្ព័ន្ធភាពស្នេហ៍ជាមួយស្រីផ្សេងជាច្រើនដងរួចមកហើយ។ ពេលភរិយាដឹងរឿង ក៏ព្យាយាមហាមឃាត់ប្ដីរហូតមក តែប្ដីក៏នៅតែមិនព្រមបញ្ឈប់ទង្វើនោះ និងថែមទាំងនាំស្រីស្នេហ៍មកដល់ផ្ទះទៀតផង ហើយនៅក្នុងថតតុ ថែមទាំងមានជែលរំអិលទុកប្រើប្រាស់ទៀតផង។ ពេលភរិយាដឹងរឿងនេះ នាងខឹងសម្បាយ៉ាងខ្លាំង និងរៀបផែនការសងសឹក ដើម្បីឱ្យស្វាមី និងស្ត្រីម្នាក់នោះ រងការខ្មាសអៀនម្ដង។

ភរិយាដឹងច្បាស់ពីទង្វើប្រើប្រាស់ជែលរំអិលរបស់ស្វាមី ទើបពេលប្ដីមិននៅផ្ទះ នាងបានលបយកកាវវិទ្យាសាស្ត្រ 502 មកលាយជាមួយជែលរំអិល ហើយដាក់ចូលទៅក្នុងដបជែលរបស់ស្វាមីនោះវិញ។

ច្បាស់ណាស់ ភរិយាមិនចាំបាច់ទន្ទឹងចាំយូរឡើយ ព្រោះបន្ទាប់ពីនោះតែ ១យប់ប៉ុណ្ណោះ ស្វាមីក៏នាំស្ត្រីស្នេហ៍មកផ្ទះម្ដងទៀត ហើយគេបានប្រើជែលរំអិលនោះយ៉ាងមិនបាច់សង្ស័យឡើយ។ ហើយលទ្ធផលគឺ រាងកាយល្វែងក្រោមរបស់ស្វាមី និងស្រីស្នេហ៍បានស្អិតជាប់គ្នាក្នុងសភាពននលគក ដូចដង្កូវដួង។ ពេលស្ថិតក្នុងសភាពបែបនេះ ស្វាមីគ្មានជម្រើសអ្វីក្រៅពីទ្រាំឈឺ និងទូរស័ព្ទហៅឡានពេទ្យឡើយ។

ក្រោយពីពេទ្យព្យាយាមជួយសង្គ្រោះអស់រយៈពេល ៥ម៉ោងរួចមក ទីបំផុតរាងកាយរបស់ស្វាមី និងស្រីស្នេហ៍ ក៏អាចបំបែកចេញពីគ្នាបាន និងប្រាកដណាស់ ទឹកមុខរបស់គេទាំង២ ពោរពេញទៅដោយក្ដីឈឺចាប់ និងខ្មាស់អៀន៕

ឃ្លីបវីដេអូដ៏មិនគួរឱ្យជឿនេះ ត្រូវបានផ្សព្វផ្សាយពេញបណ្ដាញទំនាក់ទំនងសង្គម អ្នកលេងអ៊ីនធើណិតទាំងអស់ដែលបានមើលឃ្លីបនេះ នាំគ្នាចំហមាត់ធ្លុង ព្រោះមិននឹកស្មានថា ស្ត្រីជាភរិយា សងសឹកប្ដីដោយវិធីនេះសោះ៕

×