Thursday, March 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រពន្ធស្រឡាំងកាំង! អ្នកជិតខាងក៏ស្រឡាំងកាំង! រលាស់ភួយហាលភ្រឹប! លុយមិនដឹងមកពីណា ប៉ើងព្រោងព្រាត…

ស្ត្រីមេផ្ទះម្នាក់នៅក្នុងប្រទេសចិន មើលឃើញធាតុអាកាសក្ដៅល្អ ក៏ទៅយកភួយសំឡីមកហាល តែចង្វាក់ដែលនាងរលាស់ភួយសំឡីនោះ ក្រដាសប្រាក់រាប់សិបសន្លឹកបានប៉ើងខ្ចាត់ខ្ចាយ អណ្ដែតធ្លាក់ទៅលើរានហាលផ្ទះអ្នកជិតខាងជាន់ក្រោម ធ្វើឱ្យទាំងរូបនាង និងអ្នកជិតខាងដល់ថ្នាក់ភ្ញាក់ផ្អើលស្រឡាំងកាំង មុននឹងដឹងពីប្រភពរបស់លុយទាំងអស់នោះថា វាមកពីណា…។

របាយការណ៍នៅក្នុងប្រទេសចិន បានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងកាលពីខែមេសាកន្លងទៅ ខណៈដែលស្ត្រីជាភរិយាម្នាក់នៅឯមណ្ឌលអានហ៊ុយ ស្ថិតនៅប៉ែកខាងកើតឆៀងខាងត្បូងប្រទេសចិន កំពុងបោសសម្អាតផ្ទះ និងត្រូវការយកភួយសំឡីក្រាស់មួយទៅហាលនៅឯរានហាលខាងមុខផ្ទះ នាងមិនស្មានសោះថា ការរលាស់ភួយនោះខ្លាំងៗ បានក្លាយជាការរកឃើញកំណប់ទ្រព្យដ៏ធំមួយឡើយ ព្រោះមានក្រដាសប្រាក់ ១០០យន់ជាច្រើនសន្លឹក បានប៉ើងរប៉ាត់រប៉ាយអណ្ដែតទៅតាមខ្យល់ និងទាំងអស់នោះ បានធ្លាក់ទៅលើរានហានអ្នកផ្ទះជាន់ក្រោម។

ទិដ្ឋភាពក្រដាសប្រាក់ពណ៌ក្រហមៗ ប៉ើងរាយប៉ាយនេះ បានធ្វើឱ្យទាំងសាមីខ្លួន និងអ្នកនៅជាន់ក្រោមនាំគ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង មុននឹងស្ត្រីម្ចាស់លុយស្រែកប្រាប់អ្នកនៅជាន់ក្រោមនោះថា «ចាំមួយភ្លែត ចាំខ្ញុំចុះទៅប្រមូលវា!»

នាងប្រាប់ថា នៅពេលនោះនាងមិនដឹងថា តើគួរតែប្រញាប់រត់ចុះទៅប្រមូលលុយនៅឯជាន់ក្រោមនោះសិន ឬក៏ថតឃ្លិបវីដេអូទុក ហើយទូរស័ព្ទហៅប៉ូលិស ដើម្បីការពារកុំឱ្យអ្នកនៅជាន់ក្រមនោះលួចលុយរបស់នាង?

នាងបានបង្ហើបឱ្យដឹងថា ស្វាមីរបស់នាង បានសារភាពគ្រប់យ៉ាងក្រោយត្រឡប់មកដល់ផ្ទះវិញថា ក្រុមហ៊ុនរបស់គាត់បានចែករង្វាន់ប្រចាំឆ្នាំ ជាប្រាក់ចំនួន ៣០ ០០០យន់ ឬប្រហែលជា ៤ ០០០ដុល្លារ ហើយគាត់បានយកវាមកលាក់ទុកនៅក្នុងភួយនោះ៕

×