Thursday, March 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុំនាំគ្នាធ្វើតាមឱ្យសោះណា៎! គូស្នេហ៍ចិនជិះម៉ូតូបណ្ដើរ ថើបគ្នាបណ្ដើរ ភ្នែកអត់មើលផ្លូវ បុកប្រាវ!!

តាមរបាយការណ៍បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ១១:៣០នាទីយប់ នៅមណ្ឌលចឺចៀង ប្រទេសចិន មានគូស្នេហ៍ ១គូបានជិះម៉ូតូឌុបគ្នានៅលើដងផ្លូវ ដោយមានខាងប្រុសជាអ្នកបើក ឯខាងស្រីជាអ្នកជិះពីក្រោយ និងទាំង ២នាក់មិនបានពាក់មួកសុវត្ថិភាពឡើយ។

សេចក្ដីស្នេហារបស់ពួកគេទាំង២ មើលទៅ ហាក់ដូចជាផ្អែមស្អិត ខ្លាំងជាងទឹកឃ្មុំទៅទៀត ព្រោះឃើញខាងប្រុសបែរទៅថើបជញ្ជក់មាត់គូសង្សាររបស់ខ្លួនជាញឹកញាប់ ដោយមិនបាននឹកនាដល់ពាក្យថាសុវត្ថិភាព និងមិនដឹងថាម៉ូតូរបស់ខ្លួន វាកំពុងតែឃ្លីងឃ្លោង រេឆ្វេងស្ដាំដូចពស់លូន និងនៅលើផ្លូវកំពុងមានយានយន្តដទៃបើកបរដែរឡើយ…។

លុះមកដល់ផ្លូវបំបែកជា៤ គេក៏ឈប់ម៉ូតូមួយភ្លែត និងងាកក្រោយទៅថើបគូស្នេហ៍បន្តទៀត រួចហើយក៏បើកម៉ូតូទៅមុខ ពេលសញ្ញាភ្លើងចរាចរណ៍កំពុងស្ថិតក្នុងពណ៌លឿង បណ្ដាលឱ្យទាំង ២នាក់ ត្រូវរថយន្តដែលបើកមកពីខាងស្ដាំដៃ បុកចំកណ្ដាលម៉ូតូយ៉ាងពេញទំហឹង ដួលបោកខ្លួនទៅនឹងផ្លូវថ្នល់យ៉ាងធ្ងន់ធ្ងរ។

តាមរយៈកាមេរ៉ាសុវត្ថិភាពរបស់ប៉ូលិសចរាចរណ៍ទីក្រុងវីនចូវ បានបង្ហាញថា ពេលរថយន្តសង្គ្រោះមកដល់ ខាងស្រីមើលទៅហាក់ដូចជារងគ្រោះធ្ងន់ធ្ងរគួរសម នាងគេងស្ដូកស្ដឹងនៅលើថ្នល់ មិនអាចក្រោកអង្គុយបានឡើយ ចំណែកខាងប្រុសវិញ មិនជាធ្ងន់ធ្ងរប៉ុន្មានទេ គេអង្គុយនៅក្បែរនោះ និងអាចនិយាយឆ្លើយឆ្លងបាន។

ប៉ូលិសបានបញ្ជាក់ថា ខណៈនេះទាំង ២នាក់កំពុងសម្រាកព្យាបាលខ្លួននៅឯមន្ទីរពេទ្យ ហើយអ្នកទទួលខុសត្រូវក្នុងឧប្បត្តិហេតុនេះ គឺអ្នកបើករថយន្ត។ ក្រៅពីនេះ ខាងប៉ូលិស បានស្នើសូមការសហការពីប្រជាជន ជួយគោរពច្បាប់ចរាចរណ៍ និងត្រូវនឹកដល់សុវត្ថិភាពពេលបើកបរយានយន្ត និងកុំធ្វើតម្រាប់តាមគូស្នេហ៍ ១គូនេះឱ្យសោះ៕

×