បុរសម្នាក់មួម៉ៅខ្លាំងណាស់ ដើរចេញពីបន្ទប់សង្គ្រោះបន្ទាន់ដោយក្ដីឈឺចាប់ តែមនុស្សនៅក្បែរនោះ ឃើញហើយនាំគ្នាអស់សំណើចយ៉ាងខ្លាំង ដល់ទៅឆ្លុះកញ្ចក់មើល រឹតតែមួម៉ៅ ចង់ប្ដឹងគ្រូពេទ្យ…
តាមរបាយការណ៍បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីចុងខែមេសា នៅឯមន្ទីរពេទ្យមួយក្នុងមណ្ឌលហ៊ើណាន ប្រទេសចិន មានបុរសម្នាក់បានរងគ្រោះថ្នាក់ចរាចរណ៍ គេត្រវបានបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់ដើម្បីព្យាបាល។ លុះគ្រូពេទ្យជួយធ្វើការជួយសង្គ្រោះរួចហើយ រូបគេក៏ចេញមកវិញព្រមជាមួយក្រណាត់រុំប៉ង់ស៊ីម៉ង់ត៍នៅលើផ្ទៃមុខដ៏ “គួរឱ្យភ័យខ្លាច” តែធ្វើឱ្យមនុស្សម្នាដែលនៅទីនោះ បាននាំគ្នាអស់សំណើចយ៉ាងខ្លាំងនៅពេលបានឃើញហើយ។

ពីដំបូងជនរងគ្រោះរូបនោះមិនទាន់យល់ឡើយថា តើហេតុអ្វីបានជាមនុស្សម្នាទាំងនោះនាំគ្នាសើច? តែនៅពេលគេដើរទៅមើលរូបខ្លួនឯងនៅក្នុងកញ្ចក់ ទើបបានដឹងពីមុខមាត់ខ្លួនឯងនៅពេលនោះថា តើវាគួរឱ្យភ្ញាក់ផ្អើលប៉ុនណា? លុះបានឃើញហើយ ធ្វើឱ្យគេនឹកឈឺចិត្ត ខឹងមួម៉ៅ ចង់ប្ដឹងគ្រូពេទ្យពីបទប្រើវិជ្ជាជីវៈខុសស្ថានភាព។
តែសំណាងល្អដែរ ព្រោះបន្ទាប់ពីនោះមក មនុស្សជាច្រើនបានជួយនិយាយលើកទឹកចិត្តគេថា ការរុំរបួសបែបនេះ វាជួយឱ្យជនរងគ្រោះដកដង្ហើមស្រួល និងមើលឃើញច្បាស់ អាចញ៉ាំអាហារ និងជក់បារីបានងាយស្រួលទៀតផង ទើបរូបគេព្រមស្ងប់ចិត្ត និងលែងសូវខឹង៕




