Thursday, March 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃ្លីបរញ្ជួយទឹកភ្នែក…ក្មេងប្រុសចិន អាយុ ៨ឆ្នាំ ស្លាប់ដោយសារគ្រោះថ្នាក់ ឪពុកទួញយំ លាកូនទាំងទឹកភ្នែក មុននឹងស៊ីញ៉េបរិច្ចាគអវយវៈ

វឹនប៉ូ ក្មេងប្រុស អាយុ ៨ឆ្នាំ បានរងគ្រោះថ្នាក់ដោយសាររថយន្តបុក នៅក្នុងទីក្រុងអ៊ីឈុន មណ្ឌលចៀងស៊ី ភាគខាងកើតប្រទេសចិន។ នៅពេលគ្រូពេទ្យវិនិច្ឆ័យរួចហើយឃើញថា មិនមានវិធីណាអាចជួយសង្គ្រោះជីវិតក្មេងប្រុសកម្សត់ ឱ្យវិលត្រឡប់មកដូចដើមវិញបាននោះ បុរសជាឪពុកក៏ទ្រហោយំ ឱនថើបកូនទាំងទឹកភ្នែកសស្រាក់ បន្ទាប់ពីនោះ គេបានសម្រេចចិត្តធ្វើរឿងដ៏អស្ចារ្យបំផុតមួយ គឺចុះហត្ថលេខាយល់ព្រមឱ្យកូនប្រុសរបស់ខ្លួនក្លាយជាអ្នកបរិច្ចាគអវយវៈ។

ទង្វើនេះ ហុចផលឱ្យមានអ្នកជំងឺ ៣នាក់ បានទទួលអវយវៈពីកុមាររងគ្រោះដ៏កម្សត់នោះ សម្រាប់ការសង្គ្រោះជីវិតពួកគេ។

គួរជម្រាបដែរថា តាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៥ រហូតមក ប្រទេសចិនបានកំណត់ឱ្យអង្គភាពទទួលបរិច្ចាគអវយវៈដែលត្រឹមត្រូវតាមច្បាប់ មានតែ ១កន្លែងគត់ ដែលអាចទទួលបរិច្ចាគអវយវៈពីពលរដ្ឋដែលស្លាប់ទៅហើយនោះបាន។

ឪពុករបស់ វឹនប៉ូ ដែលមកពីជនបទ មិនដែលបានឮរឿងរ៉ាវរបស់អង្គភាពនេះពីមុនមកឡើយ រហូតទាល់តែកូនប្រុសរបស់ខ្លួនរងគ្រោះថ្នាក់ដល់ស្លាប់។

ក្រោយពីបានពិចារណាយ៉ាងល្អិតល្អន់ហើយ គេក៏សម្រេចចិត្តបរិច្ចាគអវយវៈនៃរាងកាយរបស់កូនដែលបានស្លាប់ហើយនោះ ដើម្បីយកទៅជួយសង្គ្រោះជីវិតអ្នកដទៃ៕

×