Monday, February 23, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីតប្រធានាធិបតីទីម័រខាងកើត ភ្ញាក់ផ្អើលពេលមកឃើញកម្ពុជាផ្ទាល់ភ្នែក និងកោតសរសើរការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងកិច្ចប្រជុំអន្តរជាតិផ្សេងទៀត

ក្នុងសន្និសីទសារព័ត៌មានមួយ នៃដំណើរបំពេញទស្សនកិច្ចរបស់ លោក ហ្សាណាណា ហ្គូសម៉ៅ អតីតប្រធានាធិបតីទីម័រខាងកើត និងគណៈប្រតិភូរបស់លោក នៅកម្ពុជា ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០២៣ , លោក ហ្សាណាណា ហ្គូសម៉ៅ បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សមត្ថភាពផ្ទាល់ខ្លួន និងការរៀបចំព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗប្រកបដោយជោគជ័យ ព្រមទាំងអភិវឌ្ឍន៍ប្រទេសរីកចម្រើនជូនប្រជាជាតិកម្ពុជា។

អតីតប្រធានាធិបតីទីម័រខាងកើត លោក ហ្សាណាណា ហ្គូសម៉ៅ បានធ្វើការកត់សម្គាល់ថា ÷

១- សម្ដេចតេជោ ហ៊ុនសែន បានបំពេញតួនាទីជាប្រធានអាស៊ានបានយ៉ាងល្អក្នុងឆ្នាំ២០២២,

២- ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ បានប្រព្រឹត្តទៅរលូនប្រកបដោយផ្លែផ្កា និងជោគជ័យ,

៣- ការទប់ស្កាត់ និងគ្រប់គ្រងបញ្ហាវិបត្តិកូវីដ-១៩ បានយ៉ាងល្អ ធ្វើឱ្យប្រទេសកម្ពុជាជួបហានិភ័យតិចតួចបំផុត,

៤- ទន្ទឹមគ្នានឹងវិបត្តិកូវីដ- ប្រទេសកម្ពុជា អាចរើបង្រះទុក្ខលំបាករបស់ខ្លួនបានពីគំនាបវិបត្តិហិរញ្ញវត្ថុ និងធ្វើឱ្យសេដ្ឋកិច្ចរបស់ខ្លួនកក្រើកឡើងវិញក្រោយវិបត្តិកូវីដ-១៩ភ្លាមៗ,

៥- សូមកោតសរសើរចំពោះការរៀបចំ និងបដិសណ្ឋារកិច្ចរបស់កម្ពុជាក្នុងពិធីបើកការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលបានប្រព្រឹត្តិទៅ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ ប្រកបដោយភាពល្អ ត្រចះត្រចង់ ឥតខ្ចោះ។

ទាក់ទងនឹងការបើកព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមនេះ អតីតប្រធានាធិបតីទីម័រខាងកើត រូបនេះ បានសម្ដែងពីអារម្មណ៍ខ្លួនលោកផ្ទាល់ថា ខ្ញុំដឹងថា ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម វាជាក្តីសុបិនរបស់ប្រជាជនកម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះ ដែលត្រូវរង់ចាំជាង ៦០ឆ្នាំ មកហើយ ដើម្បីរៀបចំវា។ វាជាការៀបចំលើកដំបូង ហើយវាពិតជាអស្ចារ្យ និងឥតខ្ចោះតែម្ដង។ ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការដែលប្រជាជនកម្ពុជាបានរៀបចំខ្លួនជាស្រេច ដើម្បីបង្ហាញទៅអាស៊ាន និងពិភពលោកថា ពួកគេបានត្រៀមខ្លួនរួចរាល់ហើយ។

ទាក់ទងនឹងការប្រកួតវិញ វាជាការប្រកួតក្នុងគោលបំណងពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងទីម័រខាងកើត ឱ្យកាន់តែរឹងមាំបន្ថែមទៀត, កីឡារស់នៅក្នុងសន្តិភាព ហើយកីឡា គឺសំដៅលើសពីក្បាច់គុន លើសពីអ្វីដែលជាកីឡា។

អតីតប្រធានាធិបតី លោក ហ្សាណាណា ហ្គូសម៉ៅ បានសន្យាថា ប្រទេសទីម័រខាងកើត របស់លោក នឹងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលមានស្រាប់នៅកម្ពុជាលើវិស័យផ្សេងៗ ជាពិសេសវិស័យអប់រំ និងកសិកម្ម, ហើយទីម័រខាងកើតបើកទ្វារសម្រាប់កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាមួយកម្ពុជា៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN

×