Thursday, March 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ាមានតាវឹងណា៎… កំពុងផឹកស្រាជាមួយមិត្តភក្តិ កូនឆាតមកសួររឿងកិច្ចការផ្ទះ ទាញក្រដាសមកសរសេរចម្លើយខ្វាច់ៗ ផ្ញើទៅឱ្យវិញភ្លែត ចប់!

ការផឹកស្រាសប្បាយរីករាយជាមួយមិត្តភក្តិរបស់បណ្ដាលោកប្ដីទាំងឡាយ ច្រើនតែជារឿងដែលសាងនូវក្ដីមិនសប្បាយចិត្តដល់បណ្ដាភរិយាទាំងឡាយយ៉ាងខ្លាំង ជាពិសេសក្នុងក្រុមគ្រួសារដែលមានកូនតូចៗ ព្រោះក្រៅពីមើលឃើញថា ជាការចំណាយលុយឥតប្រយោជន៍ហើយ នៅមានការងារផ្ទះជាច្រើនដែលត្រូវជួយគ្នាធ្វើ រួមទាំងការមើលថែទាំកូនផងដែរ។

តែប្រាកដណាស់ ស្វាមីដែលពូកែ តែងតែមានវិធីសាស្ត្ររបស់ខ្លួនឯង ដើម្បីកម្ចាត់ការទិតៀនរបស់ភរិយា ដូចគ្នានឹងរឿងរ៉ាវរបស់បុរសជនជាតិវៀតណាមម្នាក់ ដែលកំពុងបានទទួលការចាប់អារម្មណ៍យ៉ាងច្រើនពីអ្នកលេងបណ្ដាញសង្គមនាពេលនេះ។

ទោះជាបុរសម្នាក់នេះ កំពុងតែវីវក់នឹងការលើកកែវស្រាជល់ជាមួយមិត្តភក្តិរបស់គេ រហូតដល់មើលឃើញយ៉ាងច្បាស់ថា គេចាប់ផ្ដើមមានអាការស្រវឹងយ៉ាងពិតប្រាកដហើយនោះ តែក៏នៅតែមិនភ្លេចបណ្ដាំរបស់ភរិយាដែរ ព្រោះគ្រាន់តែមើលឃើញកូនស្រីផ្ញើសារមក “សុំជំនួយ”ភ្លាម ប៉ាប៉ាម្នាក់នេះ ក៏ប្រញាប់សុំក្រដាស និងប៊ិចពីម្ចាស់ហាង ដើម្បីយកមកសរសេរចម្លើយកិច្ចការផ្ទះដែលកូនមិនអាចធ្វើបាននោះភ្លាម ព្រមទាំងសរសេរអធិប្បាយយ៉ាងក្បោះក្បាយឱ្យទៀតផង។

តែទាំងអស់ហ្នឹង យើងមិនដឹងថា ចម្លើយដែលសរសេរផ្ញើទៅឱ្យកូននោះ ត្រូវ ឬក៏ខុសឡើយ តែការផឹកស៊ីយ៉ាងមានភាពទទួលខុសត្រូវបែបនេះ ក៏បានទទួលការស្ងើចសរសើរច្រើនដែរពីសំណាក់អ្នកលេងបណ្ដាញសង្គមនៅពេលដែលរឿងរ៉ាវនេះត្រូវបានផូស្តផ្សព្វផ្សាយចេញទៅ និងថែមទាំងមានស្ត្រីជាភរិយាជាច្រើន បានថេកឃ្លីបនេះទៅឱ្យស្វាមីរបស់ពួកនាងដើម្បីឱ្យ “មើល និងរៀនសូត្រតាម” ទៀតផង៕

×