ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រៅពីការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងបច្ចេកវិទ្យា មេដឹកនាំអាស៊ានបានរួមគ្នាបង្កើតបណ្ដាញភូមិអាស៊ាន

កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤២ នៅទីក្រុងឡាប៊ូនបាចូ ប្រទេសឥណ្ឌូនេស៊ី ក្រោមមូលបទ «សារៈ សំខាន់អាស៊ាន ៖ ស្នូលនៃកំណើន និងវឌ្ឍនភាពក្នុងការសម្រេចបាននូវអាទិភាព របស់ អាស៊ានឆ្នាំ២០២៣» ដែលមានគោលដៅពង្រឹងអាស៊ាន ជាអង្គការមួយ មាន ភាព រឹងមាំ និងសកម្ម ប្រកបជាមួយនឹងសមត្ថភាព ដែលត្រូវ បានពង្រឹង និងប្រសិទ្ធភាពស្ថាប័ន។

កិច្ចប្រជុំកំពូលមួយនេះ ដែលចាប់ផ្ដើមពីថ្ងៃទី១០ ដល់ ទី១១ ខែឧសភា ឆ្នាំ២០២៣ មេដឹកនាំអាស៊ាន បាន អនុម័តលើសេចក្តីប្រកាស និងសេចក្តីថ្លែងការណ៍មួយចំនួនដូចខាងក្រោម ៖

១- សេចក្តីប្រកាស ថ្នាក់ ដឹកនាំអាស៊ាន ស្តីពីការប្រយុទ្ធប្រឆាំងនឹងកា រ ជួញ ដូរ មនុស្ស ដែលបង្កដោយការ រំលោភបច្ចេកវិទ្យា។

២- សេចក្តីថ្លែងការណ៍អាស៊ាន ស្ដីពីការគាំពាពលករចំណាកស្រុក និងសមាជិកគ្រួសារស្ថិតក្នុងស្ថានភាព។

៣- សេចក្តីថ្លែងការណ៍អាស៊ាន ស្ដីពីគំនិតផ្តួច ផ្តើមសុខភាពតែមួយ។

៤- សេចក្តីប្រកាសព័ត៌មានរួមគ្នារបស់មេដឹកនាំអាស៊ាន ស្ដីពីការបង្កើតបណ្តាញភូមិ អាស៊ាន។

៥- សេចក្តីថ្លែងការណ៍រអាស៊ាន ស្ដីពីការបញ្ជូន និងការគាំពាអ្នកនេសាទ ចំណាកស្រុក។

៦- សេចក្តីប្រកាសថ្នាក់ដឹកនាំអាស៊ាន ស្តីពីការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីយានយន្តអគ្គិសនីតំបន់។

៧- សេចក្តីប្រកាសថ្នាក់ដឹកនាំអាស៊ាន ស្តីពីការពន្លឿនការតភ្ជាប់ទូទាត់តំបន់ និងការលើកកម្ពស់ការផ្ទេររូបិយវត្ថុក្នុងស្រុក។ផែនទីចង្អុលផ្លូវសម្រាប់សមាជិកភាព អាស៊ាន ពេញសិទ្ធិរបស់ទីម័រឡេស្ត។

៨- សេចក្តីថ្លែងការណ៍ថ្នាក់ដឹកនាំអាស៊ាន ស្តីពីការពង្រឹងសមត្ថភាពអាស៊ាន និងប្រសិទ្ធភាពស្ថាប័ន។

៩- សេចក្តីថ្លែងការណ៍ថ្នាក់ដឹកនាំអាស៊ាន ស្តីពីការរៀបចំចក្ខុវិស័យសហគមន៍ អាស៊ានក្រោយឆ្នាំ២០២៥ ទស្សនវិស័យស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក។

ក្រៅពីនេះ មេដឹកនាំអាស៊ានបានយកចិត្តទុកដាក់ លើការដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខរួមក្នុងតំបន់ ក៏ដូចជា ពង្រឹងការភ្ជាប់ទំនាក់ទំនងជាមួយដៃគូខាងក្រៅ ដើម្បីជំរុញវិធានការកសាងជំនឿ ទុកចិត្តគ្នា៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម