Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​គ្រាប់​ផ្លែឈើ ដែល​មាន​តម្លៃ​មួយទៀត​ហើយ ត្រូវ​គេ​មើល​រំលង​ (មានវីដេអូ)

និយាយ​ដល់​ផ្លែ​ខ្នុរ គឺ​គេ​តែង​នឹកឃើញ​ដល់​ក្លែប ពណ៌​លឿង​ក្លិន​ក្រអូប ប៉ុន្តែ​មិន​សូវ​មាន​អ្នក​ដឹងថា គ្រាប់​របស់​វា​មាន​តម្លៃ​បំប៉ន និង​ជួយ​បង្ការ​ជំងឺ​បាន​ច្រើន​បែប​ច្រើនយ៉ាង​ឡើយ ។​

​គុណសម្បត្តិ​វា​ប្រៀប​ដូច​ជា​ផ្លែ​កៅ​ឡាក់ ដែល​បច្ចុប្បន្ន​ត្រូវបាន​ចូល​ពី​ប្រទេស​ជប៉ុន​អីចឹង​។ អ្នកជំនាញ​ឱសថ​បុរាណ​បាន​ប្រាប់ឲ្យដឹង​ថា ក្នុង​ការប្រឆាំង​ទប់ទល់​ជំងឺមហារីក​ទឹកឃ្មុំ និង​គ្រាប់ខ្នុរ មាន​ប្រសិទ្ធភាព​សក្តិ​សិទ្ធ វា​ជំនួយ​ក្នុងការ​ធ្វើឲ្យ​កោសិកា​មហារីក​មិន​អាច​រាល​ដា​ល​បាន ។​

​ប្រសិទ្ធភាព​ដទៃ​ទៀត​មាន​ជាអាទិ៍ ៖

-​ជួយ​មិន​ឲ្យ​ទល់លាមក ៖ គ្រាប់​ខ្នុរ​ផ្ទុក​ដោយ​សារធាតុ​កាក​សរសៃ​មិន​រលាយ ។ សារធាតុ​កាក​សរសៃ​នេះឯង​វា​ជួយ​ធ្វើឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ខ្លាំង និង​កម្ចាត់​ជាតិពុល​ចេញពី​ពោះវៀន ។ ពេល​ដែល​ពោះវៀន និង​ប្រព័ន្ធ​រំលាយ​អាហារ​ល្អ វា​ជួយ​ឲ្យ​សក់​និង​ស្បែក​ស្រស់​ស្អាត​ជា​ង​មុន ក្រៅពី​នោះ​វា​ក៏​ជួយ​ទប់ស្កាត់​ជំងឺ​ដង្កាត់​ទាក់ទង​ដល់​បេះដូង ការពារ​ដល់​បេះដូង​ឲ្យមាន​សុខភាព​រឹងមាំ ។​

-​បំពេញ​សារធាតុ​ដែក​ដល់​សរីរាង្គ ៖ មាន​មនុស្ស​តិច​ណាស់​ដែល​ដឹងថា គ្រាប់​ខ្នុរ គឺជា​ប្រភព​ផ្តល់​ជាតិ​ដែក​ដ៏​អស្ចារ្យ ។ ដែក​ជា​សមាសធាតុ​មួយ​របស់ hemoglobin នេះ​ជា​សារធាតុ​ជួយ​គាំទ្រ​ដល់​ដំណើរការ​អុកស៊ីតកម្ម​នៃ​រាងកាយ ជួយ​បង្កើត​ឡើង​វិញ​នូវ​កោសិកា​ឈាម​ក្រហម ។ ពេល​បរិភោគ​អាហារ​សម្បូរ​ជាតិ​ដែក វា​នឹង​ជួយ​កាត់បន្ថយ​ហានិភ័យ​ខ្វះ​ឈាម និង​ជំងឺ​ឈាម​មិន​ប្រក្រតី​ដទៃទៀត ។​

-​ធ្វើឲ្យ​សាច់ដុំ​រឹងមាំ ប្រសិនបើ​អ្នក​ចង់​មាន​សាច់ដុំ​រឹងមាំ នោះ​គ្រាប់ខ្នុរ​គឺជា​ជម្រើស​យ៉ាងសកម្ម ព្រោះ​វា​មាន​ផ្ទុក​បរិមាណ​ប្រូតេអ៊ីន​ច្រើន ។ តាម​អ្នកឯកទេស​សុខាភិបាល ប្រូតេអ៊ីន​រុក្ខជាតិ​មាន​ប្រយោជន៍​ច្រើនជាង ប្រៀប​នឹង​ប្រូតេអ៊ីន​សាច់ ។ លើសពីនេះ​ទៀត ប្រូតេអ៊ីន​ក្នុង​គ្រាប់​ខ្នុរ ពុំ​មាន​ផ្ទុ​កកូ​ឡេ​ស្តេ​រ៉ូល ធ្វើឲ្យ​សុខភាព​អ្នក​បរិភោគ​វា​មាន​សុវត្ថិភា​ពពេញ​លេ​ញ ។

-​កាត់បន្ថយ​ភាព​តានតឹង និង​រាំង​ស្កាត់​ការឆ្លង​មេរោគ ៖ ប្រសិនបើ​អ្នក​មាន​លក្ខណៈ​បរិភោគ​គ្រាប់​ប្រចាំ នោះ​វា​នឹង​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការឆ្លង​មេរោគ ការ​កើត​ជំងឺ​បណ្តាលមកពី virus និង​មេរោគ​បង្កឡើង ។ មូលហេតុ​ដោយសារ​តែ​ក្នុង​គ្រាប់ខ្នុរ វា​មាន​សារធាតុ​ពិសេស​ក្នុង​ការប្រឆាំង​មេរោគ និង virus ។​

​ទន្ទឹម​នោះ គ្រាប់ខ្នុរ​ក៏​ជួយ​រារាំង​ការ​កើតមុន ហើយ​វា​ផ្តល់​សំណើម​យ៉ាង​អស្ចារ្យ​សម្រាប់​ស្បែក ។ លើស​ពី​នោះ​ទៅ​ទៀត​វា​ក៏​មាន​ផ្ទុក​នូវ​ពពួក​រ៉ែ​បំប៉ន ជួយ​កាត់បន្ថយ​ភាព​តានតឹង​និង​អា​ការៈមិន​ប្រក្រតី​នៃ​ស្បែក ។​

-​ល្អ​សម្រាប់​គ្រាប់​ភ្នែក គ្រាប់ខ្នុរ​សម្បូរ​ទៅដោយ​វីតាមីន A ដែល​ធ្វើឲ្យ​ភ្នែក​មាន​សុខភាព​ល្អ លើសពីនេះ​ទៀត វីតាមីន A ក៏​ជួយ​ទប់ស្កាត់​ដល់​ជំងឺ​ខ្វាក់មាន់ ។ វា​ក៏​ធ្វើឲ្យ​សុខភាពស​ក់​ប្រសើរ​ជាង​មុន ដោយ​ជួយ​កាត់បន្ថយ​សភាព​សក់​ស្ងួត បែក​ចុង ៕ លី​សា​

×