Thursday, March 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទាល់តែធ្វើចឹង បានរាង ពូកែចតឡានបាំងមុខផ្ទះពេកហ្អេ៎? រៀបឥដ្ឋបាំងតែម្ដង សូមអញ្ជើញចតតាមសប្បាយ!

គ្រួសារមួយទ្រាំលែងបាន ព្រោះ ៥ឆ្នាំហើយ ដែលអ្នកជិតខាង ចូលចិត្តយកឡានមកចតបាំងមុខផ្ទះមិនដែលខាន ប្រាប់ច្រើនដងហើយ នៅតែមិនព្រមឈប់ ក៏សងសឹកវិញ ដោយការចាក់ស៊ីម៉ង់ត៍ រៀបឥដ្ឋពីក្រោមឡាន ហើយសូមអញ្ជើញ! ចង់ចតទៀត ក៏ចតចុះ!

បើនិយាយពីបញ្ហារឿងអ្នកជិតខាងវិញ រឿងដែលជួបប្រទះញឹកញាប់នោះ ប្រហែលជាចៀសមិនផុតពី “ការចតឡានបាំងមុខផ្ទះ” ឡើយ ហើយម្នាក់ៗតែងមានវិធីកែបញ្ហានេះផ្សេងៗពីគ្នា។ គ្រួសារមួយនេះ ក៏ដូចគ្នាដែរ ហើយវិធីរបស់ពួកគេ ក៏ឌឺខ្លាំងណាស់ដែរ ខ្លាំងរហូតដល់អាជ្ញាធរសង្កាត់ ត្រូវចុះមកជួយសម្របសម្រួលនៅទីបំផុត។

តាមរបាយការណ៍ បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅឯអគារស្នាក់នៅមួយ ក្នុងទីក្រុងលីវចូវ តំបន់គ្រប់គ្រងខ្លួនឯងក្វាងស៊ីចួង ចំណែកឯគូជម្លោះ គឺស្ត្រីម្នាក់ ស្នាក់នៅជាន់ទី៥ នៃអគារនោះ ដោយនាងបានចតឡានទុកនៅខាងមុខបន្ទប់ស្នាក់នៅមួយនៅជាន់ក្រោមជាប្រចាំរាល់ថ្ងៃ និងធ្វើបែបហ្នឹង ៥ឆ្នាំមកហើយ។

គ្រប់ពេលដែលចត នាងក្រមុំតែងទុកចន្លោះឆ្ងាយពីទ្វារចូលផ្ទះនោះប្រមាណជា ១ម៉ែត្រកន្លះ ដែលនាងបានអះអាងថា “នៅសល់កន្លែងទំនេរ អាចឱ្យម្ចាស់បន្ទប់នោះដើរចេញចូលបានហើយ” តែអ្វីដែលកើតឡើងនេះ ធ្វើឱ្យគ្រួសារដែលស្នាក់នៅបន្ទប់ជាន់ក្រោមនោះ ខកចិត្ត និងមិនសប្បាយចិត្តយ៉ាងខ្លាំង។ ពួកគេបានដាស់តឿនស្ត្រីម្ចាស់ឡានជាច្រើនដង ទាំងនិយាយស្រួលៗ និងទាំងចំអកឡកឡាយ ឌឺដងឱ្យទៀតផង តែក៏មិនបានលទ្ធផលល្អឡើយ។

ក្រោយពីទ្រាំយ៉ាងយូរអស់ ៥ឆ្នាំមក គ្រួសារម្ចាស់បន្ទប់ ក៏សម្រេចចិត្តសងសឹកស្ត្រីម្ចាស់ឡាន ដោយការយក “ស៊ីម៉ង់ត៍” មក ហើយរៀបឥដ្ឋឡើងនៅពីក្រោមឡាន និងនៅពីមុខកង់ឡាន…គិតថា បើសិនជាម្ចាស់ឡាននៅតែឌឺរឹង បើកឡានទៅមុខទៀត ច្បាស់ជាធ្វើឱ្យខូចខាតឡានមិនតិចតួចឡើយ។

តមក ស្រីម្ចាស់ឡាន បានចុះមកសុំចរចាជាមួយម្ចាស់បន្ទប់ នាងសុំឱ្យយកឥដ្ឋទាំងនោះចេញ តែខាងគ្រួសារម្ចាស់បន្ទប់ បានបដិសេធយ៉ាងម៉ឺងម៉ាត់ ព្រមទាំងឆ្លើយទៅវិញទាំងកំហឹងថា “ក្រែងចង់ចតឡានមុខផ្ទះណាស់មែនទេ? ឥលូវឱ្យចតហើយតើ ចាប់ពីហ្នឹងទៅ គឺជារឿងរបស់អ្នកឯង”

ចុងក្រោយ រឿងរ៉ាវនេះ ត្រូវបានបញ្ចប់ដោយអាជ្ញាធរសង្កាត់ បានចូលមកជួយសម្របសម្រួល។ ម្ចាស់បន្ទប់យល់ព្រមយកឥដ្ឋចេញ ចំណែកស្រីម្ចាស់ឡាន ក៏ព្រមសូមទោស និងសន្យាថា នឹងឈប់យកឡានមកចតបាំងមុខផ្ទះទៀតដែរ៕

×