ភ្នំពេញៈ ព្រះករុណាព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យលើកលែងទោសទណ្ឌិតដល់អតីតមន្ត្រី និងសកម្មជនគណបក្សប្រឆាំងចំនួន ៩រូប។ ការចេញព្រះរាជក្រឹត្យលើកលែងទោសនេះ បន្ទាប់ពីមានសំណើទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ នេះបើយោងតាមព្រះរាជកក្រឹត្យចុះនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣។

យោងតាមព្រះរាជក្រឹត្យត្រាស់បង្គាប់លើកលែងទោសបានឲ្យដឹងថា ទណ្ឌិតចំនួន ៩រូប ដែលត្រូវបានលើកលែងទោស ដែលមានរាយនាមដូចខាងក្រោម៖
១-ឈ្មោះ ប៉េង សុខា ភេទប្រុស កើតឆ្នាំ១៩៦៥ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៥ លានរៀល តាមអំណាច សាលដីកាព្រហ្មទណ្ឌស្ថាពរលេខ ១៩៩ I ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ របស់ តុលាការកំពូល។
២-ឈ្មោះ ណុប វ៉ុន ភេទប្រុស កើតឆ្នាំ១៩៧០ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៥ លានរៀល តាមអំណាចសាលដីកាព្រហ្មទណ្ឌស្ថាពរលេខ ១៩៩ I ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ របស់តុលាការកំពូល។
៣-ឈ្មោះ វ៉ន សាវណ្ណ ភេទប្រុស កើតឆ្នាំ១៩៧៩ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៥ លានរៀល តាមអំណាច សាលដីកាព្រហ្មទណ្ឌស្ថាពរលេខ ១៩៩ I ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ របស់តុលាការកំពូល។
៤-ឈ្មោះ វ៉ន ឡេង ភេទប្រុស កើតឆ្នាំ១៩៩៥ ដែលត្រូវបានតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលដីកាព្រហ្មទណ្ឌស្ថាពរលេខ ១៩៩ I ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ របស់តុលាការកំពូល។
៥-ឈ្មោះ សាន សៅរី ភេទប្រុស កើតឆ្នាំ១៩៨៣ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលដីកាព្រហ្មទណ្ឌស្ថាពរលេខ ១៩៩ I ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ របស់តុលាការកំពូល។
៦-ឈ្មោះ ឧ រឹម ភេទប្រុស កើតឆ្នាំ១៩៨២ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលដីកាព្រហ្មទណ្ឌស្ថាពរលេខ ១៦៧ “VI” ចុះថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ របស់តុលាការកំពូល។
៧-ឈ្មោះ ចាន់ សារ៉ាត់ ភេទប្រុស កើតឆ្នាំ១៩៨៦ ដែលត្រូវបានតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលដីកាព្រហ្មទណ្ឌស្ថាពរលេខ ១៦៧ “VI” ចុះថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ របស់តុលាការកំពូល។
៨-ឈ្មោះ ឆុន ប៊ុនឆាត ភេទប្រុស កើតឆ្នាំ១៩៨៨ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលដីកាព្រហ្មទណ្ឌស្ថាពរលេខ ១៨៩ I ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ របស់តុលាការកំពូល។
៩-ឈ្មោះ ធុយ វី ភេទប្រុស កើតឆ្នាំ១៩៨៩ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលដីកាព្រហ្មទណ្ឌស្ថាពរលេខ ៤៧ “ក្រ IV ទល” ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ របស់សាលាឧទ្ធរណ៍ភ្នំពេញ៕ រក្សាសិទ្ធដោយៈ ចេស្តារ





