ឆ្នាំជូត ៖ ការងារ មិនត្រូវលូកដៃចូលជ្រៅ ក្នុងកិច្ចការអ្នកដទៃ គួរបង្កើតទំនាក់ទំនងល្អជាមួយអ្នករួមការងារ ដើម្បីអាចឈានកាន់តែខ្ពស់ក្នុងបុព្វហេតុលុយកាក់ មានទាំងព័ត៌មានល្អ និងអាក្រក់អំពីលុយកាក់ ។ ត្រូវប្រយ័ត្នចាញ់បោកគេ ។ មនោសញ្ចេតនា មិនល្អ កើតមានការឈ្លោះប្រកែកគ្នាច្រើន ។
ឆ្នាំឆ្លូវ ៖ ការងារ អំណោយផលល្អ ការចរចាសហការជំនួញប្រព្រឹត្តទៅដោយរលូន ។ លុយកាក់ មានឱកាសបង្កើនចំណូលថែម ។ មនោសញ្ចេតនា ល្អប្រសើរអាចរកឃើញមនុស្សដែលខ្លួនពេញចិត្ត ។
ឆ្នាំខាល ៖ ការងារ គួរមានផែនការឲ្យសមស្រប កុំធ្វើអ្វីដោយប្រថុយប្រថាន ។ លុយកាក់ រីកចម្រើន តែមិនគួរសន្ទុះស្ទាជ្រុលក្នុងការវិនិយោគរកចំណេញ ។ មនោសញ្ចេតនា រីករាយ កក់ក្តៅ ។
ឆ្នាំថោះ ៖ ការងារ ត្រូវបង្កើតទំនាក់ទំនងល្អជាមួយអ្នករួមការងារ កុំបង្កការខ្វែងគំនិតជាមួយថ្នាក់លើ ។ លុយកាក់ ស្ថិរភាពតែចាយត្រូវចេះសន្សំសំចៃ ។ មនោសញ្ចេតនា មិនល្អ កើតមានទំនាស់ ។
ឆ្នាំរោង ៖ ការងារ ឧស្សាហ៍ព្យាយាម និងការទទួលខុសត្រូវខ្ពស់របស់អ្នកត្រូវបានតបស្នងដោយការកោតសរសើរ និងវាយតម្លៃខ្ពស់ពីមនុស្សជុំវិញខ្លួន ។ លុយកាក់ ធូរធារ មានឱកាសឡើងប្រាក់ខែ ។ មនោសញ្ចេតនា គួរណាត់គូស្នេហ៍ទៅទទួលទានអាហារជាមួយគ្នាដើម្បីកម្តៅមនោសញ្ចេតនា ឲ្យកាន់តែកក់ក្តៅ ។
ឆ្នាំម្សាញ់ ៖ ការងារ ត្រូវប្រឹងប្រែងសកម្មជាងនេះទៀតក្នុងការងារ ទើបអាចសម្រេចមហិច្ឆតាធំបាន ។ លុយកាក់ មិនល្អ មិនត្រូវឲ្យអ្នកដទៃខ្ចីប្រាក់ ។ មនោសញ្ចេតនា ត្រូវយកចិត្តទុកដាក់ ឲ្យបានច្រើនចំពោះមនុស្សជាទីស្រឡាញ់ ។
ឆ្នាំមមី ៖ ការងារ គួរស្វែងយល់ រៀនសូត្រពីអ្នកដើរមុន កុំសម្រេចអ្វីងោយងងឹតងងល់ ។ លុយកាក់ ត្រូវគ្រប់គ្រងហិរញ្ញវត្ថុឲ្យបានល្អ ចៀសវាងខ្ជះខ្ជាយ ។ មនោសញ្ចេតនា ល្អប្រសើរណាស់ ។
ឆ្នាំមមែ ៖ ការងារ ៖ ល្អរាល់ការលំបាក ឧបសគ្គពីមុនសុទ្ធតែត្រូវបានដោះស្រាយ ។ លុយកាក់ កើនឡើង មានឱកាសវិនិយោគល្អៗច្រើន ។ មនោសញ្ចេតនា ត្រូវចេះថែរក្សាចំណងស្នេហ៍បច្ចុប្បន្នឲ្យបានគង់វង្ស ។
ឆ្នាំវក ៖ ការងារ ត្រូវបានថ្នាក់លើសរសើរ វាយតម្លៃល្អចំពោះឥរិយាបថធ្វើការរបស់អ្នក ។ លុយកាក់ មានការខាតបង់ប្រាក់កាស ទ្រព្យសម្បត្តិ មិនត្រូវចាយវាយខ្ជះខ្ជាយ ។ មនោសញ្ចេតនា គួរអត់ឱនអធ្យាស្រ័យចំពោះមនុស្សដែលអ្នកស្រឡាញ់ ។
ឆ្នាំរកា ៖ ការងារ ល្អ គ្រប់យ៉ាងដំណើរការដោយរលូន ។ លុយកាក់ មានឱកាសបង្កើនថែមចំណូល ។ មនោសញ្ចេតនា អ្នកនៅលីវអាចរកឃើញមនុស្ស ដែលខ្លួនពេញចិត្ត រីឯអ្នកមានគ្រួសារហើយនោះមនោសញ្ចេតនាកាន់តែផ្អែមល្ហែម កក់ក្តៅ ។
ឆ្នាំចរ ៖ ការងារ មានទាំងព័ត៌មានសប្បាយ និងព្រួយចិត្ត ក្នុងការងារលុយកាក់ ល្អប្រសើរ មានបន្ថែមខ្ទង់ចំណូលច្រើន ។ មនោសញ្ចេតនា គួរចេះក្តាប់គ្រប់ឱកាសក្នុងរឿងមនោសញ្ចេតនា ។
ឆ្នាំកុរ ៖ ការងារ កើតមានរឿងរំខានច្រើន ធ្វើឲ្យសម្ពាធកើនឡើងទ្វេដង ។ លុយកាក់ ស្ថិរភាព ពុំមានរឿងអ្វីគួរឲ្យបារម្ភ ។ មនោសញ្ចេតនាគួរចេះក្តាប់យោបល់រួមចំណែករបស់មិត្តភក្តិដើម្បីជួយឲ្យប្រសើរឡើងរឿងស្នេហា ៕