Thursday, March 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្ដាយចង់ខ្យល់គ! បណ្ដោយកូនស្រីឱ្យទៅលេងក្រៅផ្ទះ ត្រឡប់មកវិញ មានអូសអីវែងអន្លាយមកជាមួយ ឃើញហើយចង់សន្លប់…

វេបសាយ Docbao.vn របស់វៀតណាម បានបង្ហាញរូបភាព ១ឈុតដែលអ្នកម្ដាយម្នាក់ បានស៊ែរនៅក្នុងបណ្ដាញសង្គម ដោយបានប្រាប់ថា ក្នុងពេលដែលនាងកំពុងឈរនៅមុខផ្ទះ ដើម្បីរង់ចាំកូនស្រីតូចដើរត្រឡប់មកផ្ទះវិញនោះ ក៏ស្រាប់តែនឹកចម្លែកចិត្ត នៅពេលមើលឃើញពីចម្ងាយថា កូនកំពុងអូសអ្វីម្យ៉ាងមកជាមួយដែរ វាមានលក្ខណៈស្រដៀងខ្សែ តែរឹតតែកូនដើរចូលមកកាន់តែជិត នាងអត់មិនភ្ញាក់ផ្អើលមិនបានឡើយ និងថែមទាំងភ័យខ្លាចទៀតផង នៅពេលមើលឃើញវត្ថុដែលកូនស្រីតូចកាន់អូសមកនោះយ៉ាងច្បាស់។

ព្រោះថា វត្ថុដែលកូនស្រីតូចរបស់នាងកាន់ជាប់នៅក្នុងដៃ និងដើរអូសវាមកផ្ទះវិញនោះគឺ “សត្វពស់” ហ្នឹងឯង!! ដោយសារតែជួនកាលកូនស្រីអាចគិតថា វាជារបស់លេង ដែលអ្នកណាគេធ្វើជ្រុះនៅម្ដុំៗកន្លែងលេង និងមិនបានដឹងពីគ្រោះថ្នាក់របស់សត្វកំណាចមួយនោះ ទើបក្មេងស្រីតូចមិនខ្លាច តែសម្រាប់ស្រីជាម្ដាយវិញ នៅពេលឃើញសត្វពស់ ១ក្បាលនោះភ្លាម ក៏នឹកព្រឺខ្លួនខ្ញាកឡើងដោយក្ដីភ័យខ្លាច។

នៅពេលរូបភាពទាំងនោះបានបង្ហាញឡើងនៅក្នុងបណ្ដាញទំនាក់ទំនងសង្គម ក៏បានទទួលការចាប់អារម្មណ៍យ៉ាងច្រើនសន្ធឹកពីអ្នកលេងអ៊ីនធើណិតភ្លាមៗដែរ។ អ្នកខ្លះនឹកអស់សំណើចចំពោះភាពមិនដឹងក្ដីរបស់កុមារីតូច និងក្រៅពីនោះ មានឪពុកម្ដាយជាច្រើនទៀត បាននឹកអាណិតអ្នកម្ដាយនៅក្នុងរឿងនេះថា គួរតែបង្ហាត់បង្រៀនកូន ឱ្យស្គាល់ពីគ្រោះថ្នាក់ដែលបណ្ដាលពីសត្វមួយចំនួនផង៕

×