Thursday, March 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកណាៗក៏មើលដែរ…បុរសម្នាក់រើបម្រះននៀលនៅលើថ្នល់ កូនក្រមុំចាស់អូសយកទៅវិញ មូលហេតុរត់ចោលរោងការ

នៅលើផ្លូវក្នុងទីក្រុងស៊ាងហៃ ប្រទេសចិន គេបានឃើញស្ត្រីម្នាក់ក្នុងឈុតអាពាហ៍ពិពាហ៍ កំពុងព្យាយាមចាប់ទាញអូសខ្សែច្រវាក់តូចមួយ ដែលចងជាប់នឹងដៃទាំង២ របស់បុរសម្នាក់ ខណៈដែលខាងប្រុសបានដេកនៅលើថ្នល់ ព្យាយាមទាញខ្សែច្រវាក់មិនឱ្យកូនក្រមុំអូសរូបគេយកទៅ។ ទាំង ២នាក់តតាំង និងប្រកែកគ្នាឮខ្លាំងៗ ពាក់ព័ន្ធនឹងរឿងរៀបការ ធ្វើឱ្យមនុស្សម្នាដែលធ្វើដំណើរទៅ-មកនាំគ្នាមកឈរមើល ព្រោះចង់ដឹងពីមូលហេតុរបស់ហេតុការណ៍នេះ។

លុះស្ដាប់យូរទៅ ទើបដឹងពីមូលហេតុ គឺបណ្ដាលមកពីកូនកំលោះរូបនេះ បានលួចរត់ចេញពីពិធីមង្គលការរបស់ខ្លួនជាមួយកូនក្រមុំរូបនេះ។ នៅពេលដឹងរឿង កូនក្រមុំភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយក៏រត់ចេញពីកន្លែងប្រារព្ធពិធីទាំងឈុតកូនក្រមុំ តាមរកកូនកំលោះភ្លាមតែម្ដង។

ក្រោយពីតាមរកអស់មួយស្របក់ធំមក ទីបំផុតក៏រកឃើញ នាងក៏យកខ្សែច្រវាក់ដែក ចងនឹងដៃកូនកំលោះ និងព្យាយាមនាំគេត្រឡប់ទៅវិញជាមួយគ្នា ដោយខណៈពេលអូសទីងណាត់ទីងណែងទៅផ្លូវនោះ នាងបានព្យាយាមលួងលោមបញ្ចុះបញ្ចូលផង តែយ៉ាងណាក្ដី ខាងប្រុសនៅតែបដិសេធរហូត ទើបកើតចេញជាឆាកក្ដៅគគុកនៅកណ្ដាលថ្នល់ក្រោមខ្សែភ្នែកមនុស្សទាំងឡាយហ្នឹងឯង។

ក្រោយពីរូបភាពទាំងអស់នេះត្រូវបានផ្សព្វផ្សាយចេញទៅក្នុងបណ្ដាញសង្គម ក៏បានទទួលការចាប់អារម្មណ៍យ៉ាងច្រើនពីអ្នកលេងអ៊ីនធើណិត។ មានការជែកតវ៉ាជាច្រើនពាក់ព័ន្ធនឹងរឿងរ៉ាវ និងទង្វើរបស់កូនក្រមុំក្នុងការប្រើខ្សែច្រវាក់ដែល ចងអូសកូនកំលោះរបស់នាង។ ទោះជាមានអ្នកខ្លះ បានការពារកូនក្រមុំ ដោយសារតែកូនកំលោះបានរត់ចេញពីរោងការក្ដី តែក៏មានមនុស្សជាច្រើនបានបញ្ចេញយោបល់ថា មិនថាយ៉ាងណាក៏ដោយ តែការដែលនាងប្រើខ្សែច្រវាក់ដែកចងដៃកូនកំលោះអូសបែបនេះ វាហាក់ដូចជាធ្ងន់ធ្ងរពេកហើយ៕

×