ពួកអ្នកជំនាញការខាងជីវជាតិ បានអះអាងថា ស៊ុតជាអាហារមួយប្រភេទដែលផ្គត់ផ្គង់បរិមាណសារជាតិជីវជាតិខ្ពស់សម្រាប់រាងកាយ ។ ស៊ុតត្រូវបានវាយតម្លៃជា «អាហារពេលព្រឹកដ៏មានជីវជាតិបំផុតលើពិភពលោក» ។ ខាងក្រោមនេះជាគុណប្រយោជន៍មួយចំនួនដែលស៊ុតផ្តល់ឲ្យពេលអ្នកបរិភោគវានៅពេលព្រឹក៖
. ជួយឲ្យឆាប់ឆ្អែតជាង
បរិភោគស៊ុតនៅពេលព្រឹក បង្កើតអារម្មណ៍ឆ្អែតលឿនជាង, បំពេញថាមពលស្ថិរភាពឲ្យរាងកាយ ព្រោះស៊ុតមានផ្ទុកបរិមាណប្រូតេអ៊ីនខ្ពស់ ជួយផ្គត់ផ្គង់គ្រប់បរិមាណសារជាតិចាំបាច់ ។
. ជួយបញ្ចុះទម្ងន់
ស៊ុតជួយឲ្យអ្នកឆ្អែតបានយូរ នាំឲ្យកាត់បន្ថយបានតម្រូវការទទួលទានក្នុងថ្ងៃ, រួមចំណែកជួយដល់ការបញ្ចុះទម្ងន់ប្រសិទ្ធភាព ។
. ជួយលើកកម្ពស់ការចងចាំ
ស៊ុតសម្បូរទៅដោយកាល់ស្យូម, ហ្វូសហ្វ័រ, ដែក, វីតាមីន A, D, B ។ ក្រៅពីនេះ សមាសធាតុ Choline ខ្ពស់ក្នុងស៊ុត ជំនួយយ៉ាងល្អសម្រាប់ខួរក្បាល, ជួយបង្កើនការចងចាំ ។ អាស្រ័យហេតុនេះ ចំពោះអ្នកកំពុងរៀនសូត្រ និងធ្វើការការិយាល័យ នោះការបរិភោគស៊ុត១គ្រាប់នៅពេលព្រឹក គឺជារឿងល្អបំផុត ។
. ល្អសម្រាប់ចក្ខុប្រសាទ
ស៊ុតសម្បូរ Tyrosine មានប្រសិទ្ធភាពសំខាន់ក្នុងការលើកកម្ពស់សមត្ថភាពសង្កេត, ល្អសម្រាប់ចក្ខុប្រសាទរបស់មនុស្ស ក្រៅពីនេះ សារជាតិ lutein និង Zeaxanthin ក្នុងស៊ុត មានលទ្ធភាពការពារភ្នែក បញ្ចៀសគ្រោះថ្នាក់របស់កាំរស្មីអ៊ុលត្រាវីយូឡេ ។ វានូវជំនួយបន្ថយអប្បបរមាហានិភ័យកើតជំងឺភ្នែកឡើងបាយ ៕
លីសា