Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រូបង្រៀន​ម្នាក់ និង​ជា​អតីត​ជំទប់​ទី​២​ឃុំ​ឆ្នុកទ្រូ ត្រូវ​ចាប់ខ្លួន ដែល​ញុះញង់​មិន​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត ព្រោះ​ទឹក​ថ្នាំ​ជ្រលក់​ដៃ មាន​ជាតិគីមី​

spot_img

​កំពង់ឆ្នាំង ​៖ គ្រូបង្រៀន​នៅ​អនុវិទ្យាល័យ​ត្រពាំង​ចាន់​ម្នាក់​ឈ្មោះ អ៊ុំ សា​វ៉ាន ជា​អតីត​ជំទប់​ទី​២​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៌ ក្រុង​កំពង់ឆ្នាំង ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ពីបទ ញុះញង់​កុំ​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត ដោយ​កុហកថា ទឹក​ថ្នាំ​ជ្រលក់​ដៃ មាន​ជាតិគីមី អាច​បំពុល​មនុស្ស​ឲ្យស្លាប់​បាន និង ប្រាប់​អ្នក​ខ្លះ​ទៀត​ថា បើ​ទៅ​បោះឆ្នោត ត្រូវ​គូស​ឲ្យ​ខុស ដើម្បី​ឲ្យ​ខូច​សន្លឹកឆ្នោត យក​ជា​ការ​មិន​បាន ដោយ​ជនសង្ស័យ គិត​ថា​ការ​បំផុសបំផុល​បែបនេះ អាច​ធ្វើ​ឲ្យ​បក្ស​ខ្លួន​ឈ្នះ​ដោយ​ស្វ័យប្រវត្តិ ហើយ​ខ្លួន​នឹង​ទទួលបាន​តំណែង​ជា​ជំ​ទី​២​ដដែល តាម​ការសន្យា​របស់​ថ្នាក់លើ ក៏ដូចជា​លោក​សម​រង្ស៊ី​។​

​ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង លោក​ឧត្តមសេនីយ៍ទោ ឡុច វណ្ណា​រ៉ា បាន​ប្រាប់​នៅ​រសៀល​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៨​នេះ​ថា កម្លាំង​នគរបាល​របស់​លោក ពិតជា​បាន​ឃាត់ខ្លួន​គ្រូបង្រៀន​នៅ​អនុ​ត្រពាំង​ចាន់ ក្នុង​ឃុំ​ត្រពាំង​ចាន់ ស្រុក​បូរិបូរណ៍ ក្រោយ​ពី​ជន​ម្នាក់ នេះ បាន​ញុះញង់​ដល់​ពលរដ្ឋ​មិនឲ្យ​ទៅ​បោះឆ្នោត នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខ​។ ការឃាត់ខ្លួន​បាន​ធ្វើឡើង​នៅ​យប់​ថ្ងៃទី​៨ ខែកក្កដា នៅ​ភូមិ​កំពង់​អូស សង្កាត់​ផ្សារឆ្នាំង ក្រុង​-​ខេត្ត​កំពង់ឆ្នាំង ប៉ុន្តែ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅផ្ទះ​វិញ បន្ទាប់ពី​ជន​នេះ​បាន​ធ្វើ​កិច្ច​កិច្ចសន្យា​បញ្ឈប់ នូវ​ការធ្វើ​សកម្មភាព​បែប​នេះ​បន្តទៀត​៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×