ការបែកបាក់ និងការលែងលះ មិនមែនសុទ្ធតែបញ្ចប់ដោយ “ភាពសោកសៅ” ជានិច្ចនោះទេ។ ជួនកាលយើងអាចនឹងត្រេកអរទៀតផង ដែលបានរួចផុតពីរឿងរ៉ាវមិនល្អផ្សេងៗ ឧទាហរណ៍ដូចជាស្ត្រីជនជាតិឥណ្ឌូនេស៊ីម្នាក់ ក្រោយពីលែងលះដាច់ស្រេចជាមួយស្វាមីហើយ នាងមិនអាចលាក់ក្ដីសប្បាយចិត្ត និងក្ដីត្រេកអរ ទុកនៅក្នុងចិត្តបានឡើយ។

កាលពីអំឡុងសប្ដាហ៍កន្លងទៅ អ្នកលេងបណ្ដាញសង្គម TikTok ម្នាក់បានផូស្តឃ្លីបវីដេអូមួយ ខណៈដែលនាងទើបនឹងបញ្ចប់ភារកិច្ចលែងលះជាមួយស្វាមី ដោយនាងបានរត់មកកាន់រថយន្តដោយសំឡេងសើចក្អាកក្អាយយ៉ាងសប្បាយចិត្ត និងស្រែកប្រកាសខ្លាំងៗថា “អូ ព្រះជាម្ចាស់! ខ្ញុំលែងលះបានសម្រេចហើយ! សូមអរគុណព្រះជាម្ចាស់!” ព្រមទាំងសរសេរ Caption ពីខាងក្រោមថា “នៅពេលដែលការលែងលះ គឺដំណើរផ្លូឆ្ពោះទៅរកសេចក្ដីសុខ”
តាមរបាយការណ៍ ស្ត្រីរូបនោះមានឈ្មោះថា “ធីណា” អាយុ ៣១ឆ្នាំ មកពីកោះស៊ូឡាវេស៊ី នាងបានរៀបរាប់ពីដំណើរហេតុរបស់ការលែងលះនេះថា នាងជួបនឹងបញ្ហាអំពើហិង្សាក្នុងគ្រួសារ ហើយស្វាមីរបស់នាងគិតតែពីមានស្រីឥតឈប់ឈរ ទើបទាំងអស់នេះហើយ ជាមូលហេតុដែលធ្វើឱ្យនាងសម្រេចចិត្តលែងលះយ៉ាងដាច់ខាត។

“ការហើយ ស្វាមីរបស់ខ្ញុំ នាំខ្ញុំទៅផ្ទះ គាត់ធ្វើបាប និងក្បត់ចិត្តខ្ញុំគ្រប់ពេលវេលា លុះខ្ញុំបានមកដល់ផ្ទះរបស់ខ្ញុំវិញ ខ្ញុំក៏ចាត់ការរឿងលែងលះគ្នាតែម្ដង”
ក្រោយពីចែកផ្លូវគ្នាជាផ្លូវការរួចហើយ នាងអាចរស់នៅបានយ៉ាងស្ងប់សុខ និងសប្បាយចិត្ត ក្រៅពីនេះ នាងនៅអាចផ្ចង់ស្មារតីទៅលើការចិញ្ចឹមកូន និងអភិវឌ្ឍខ្លួនឯងឱ្យកាន់តែល្អប្រសើរឡើងបានយ៉ាងពេញទំហឹងទៀតផង។
“ខ្ញុំធ្លាប់អភ័យទោសឱ្យច្រើនដងហើយ តែវាមិនចប់ដូចដែលបានរំពឹងទុកឡើយ និងនៅតែកើតឡើងយ៉ាងគ្មានទីបញ្ចប់ ចាប់ពីពេលនេះទៅ ខ្ញុំនឹង ហ្វូខឹស លើការអភិវឌ្ឍខ្លួនឯង ឱ្យព្រះជាម្ចាស់ជ្រើសរើសរឿងដែលល្អ សម្រាប់ខ្ញុំ និងកូនរបស់ខ្ញុំ”៕




