Thursday, March 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើករឿងរ៉ាវ ប្រពៃណីដ៏គួរឱ្យភ័យខ្លាច ដាស់សាកសពឱ្យក្រោកឡើង ដើរត្រឡប់ទៅផ្ទះ

ប្រពៃណីដាស់សាកសពមនុស្សឱ្យក្រោកឡើង ដ៏គួរឱ្យខ្លាចញញើតមួយនេះ កើតឡើងនៅក្នុងភូមិ ថាណាថូរ៉ាចា និងភូមិ ម៉ាម៉ាសា ជាភូមិជនបទដាច់ស្រយាលដែលស្ថិតនៅលើកោះស៊ូឡាវេស៊ី ក្នុងប្រទេសឥណ្ឌូនេស៊ី ដោយមនុស្សម្នានៅទីនោះ បើសិនមាននរណាម្នាក់ស្លាប់នៅក្រៅផ្ទះរបស់ខ្លួន ពួកគេនឹងធ្វើពិធីដ៏អាថ៌កំបាំងមួយនេះ គឺដាស់សាកសពនោះឱ្យក្រោកឡើង ដើម្បីឱ្យដើរទៅផ្ទះវិញដោយខ្លួនឯង ដោយសារតែពួកគេមានជំនឿថា សាកសពត្រូវតែដើរត្រឡប់ទៅផ្ទះវិញក្នុងសភាពដូចមានខ្យល់ដង្ហើមគ្រប់យ៉ាង ដើម្បីបានជួបជាមួយសាច់ញាតិបងប្អូនជាថ្មីម្ដងទៀត និងដើម្បីបានទទួលការបញ្ចុះយ៉ាងត្រឹមត្រូវនៅក្នុងភូមិកំណើតរបស់ខ្លួន។

ក្នុងករណីដែលមានអ្នកណាម្នាក់ស្លាប់នៅក្នុងកន្លែងដែលឆ្ងាយពីផ្ទះខ្លាំង ពេលខ្លះ នឹងមានការកប់បញ្ចុះសាកសពទុកនៅទីនោះសិន លុះពេលវេលាកន្លងទៅច្រើនខែ ឬច្រើនឆ្នាំ ទើបមានការទៅគាស់កាយយកសាកសពនោះឡើងមកសម្អាត តុបតែងស្លៀកពាក់ឱ្យជាថ្មី ស្រដៀងនឹងការជប់ជីវិតសាកសពឡើងវិញដូច្នោះដែរ។ បន្ទាប់ពីនោះ ក៏នឹងមានការធ្វើពិធីដាស់សាកសពឱ្យក្រោកឈរឡើង ហើយឱ្យដើរយឺតៗត្រឡប់ទៅផ្ទះវិញ ដោយមិនមានការគ្របបាំងផ្ទៃមុខសាកសពសូម្បីតែបន្តិចណាឡើយ និងទោះជាកន្លែងដែលសាកសពនោះស្លាប់ជាកន្លែងណា ឬស្ថិតនៅឆ្ងាយពីផ្ទះប៉ុនណាក៏ដោយ ក៏ត្រូវតែមានការធ្វើពិធីនាំសាកសពត្រឡប់មកផ្ទះបែបនេះដែរ ហើយបើសិនជាមានអ្នកណាម្នាក់ បីសាកសពនោះដើរមកផ្ទះវិញ គេជឿថា នឹងធ្វើឱ្យអ្នកដែលបីនោះ ត្រូវធ្លាក់ខ្លួនឈឺដោយមិនដឹងមូលហេតុនៅតាមផ្លូវ និងមិនអាចហែសាកសពនោះត្រឡប់មកដល់ផ្ទះបានឡើយ។

ក្រៅពីនេះ បណ្ដាសាច់ញាតិបងប្អូន និងអ្នកដឹកនាំការធ្វើពិធី ដែលកំពុងនាំសាកសពត្រឡប់ទៅផ្ទះ ថែមទាំងបានធ្វើការដាស់តឿនមនុស្សម្នា ដែលដើរបញ្ច្រាស់ទៅមកក្នុងពេលធ្វើដំណើរនោះទៀតផងថា ហាមពួកគេនិយាយជាមួយសាកសព និងដោយសារតែមូលហេតុនេះហើយ ទើបអ្នកដែលធ្វើពិធីនាំសាកសពត្រឡប់ទៅផ្ទះនេះ ពួកគេច្រើនតែជ្រើសរើសដើរទៅតាមផ្លូវណាដែលស្ងាត់ មិនសូវមានមនុស្សដើរ ធ្វើជាផ្លូវឱ្យសាកសពបានដើរត្រឡប់ទៅផ្ទះវិញ។

ទាំងអស់នេះ សម្រាប់ពិធីដាស់សាកសពឱ្យក្រោកឡើ់ងដើរបានដោយខ្លួនឯងនេះ ការពិត គឺច្រើនអាស្រ័យលើសាច់ញាតិបងប្អូន ជាអ្នកនាំគ្នាជួយទប់ប្រគងឱ្យសាកសព រំកិលទៅមុខសន្សឹមៗក្នុងឥរិយាបថឈរ ហើយដើរទៅមុខជារឿយៗ ដែលយើងមើលឃើញថា សាច់ញាតិទាំងអស់នោះ មិនបានលើកសាកសពបីដើរទៅមុខឡើយ៕

×