Thursday, March 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្វើចឹងបានដែរ? ពួកម៉ាកកូនកំលោះថើបកូនក្រមុំ កូនកំលោះឃើញហើយ អត់ខឹងអីតិច ព្រោះរវល់តែដេញចាប់ឱបថើបអ្នកកំដរកូនក្រមុំ

កូនកំលោះក្លាហានហួស ស្ទុះចាប់ឱបអ្នកកំដរកូនក្រមុំ អត់ខ្វល់ពីកូនក្រមុំ ចំណែកអ្នកកំដរកូនកំលោះ ស្រវាចាប់កូនក្រមុំមកឱប ថើបថ្ពាល់ ភ្ញៀវនាំគ្នាជេរផ្អើល…

កាលពីថ្ងៃទី១៥ឧសភា វេបសាយ docbao បានរាយការណ៍ថា ពិធីមង្គលការដែលរងការរិះគន់ខ្លាំងបំផុត គឺរបស់គូអាពាហ៍ពិពាហ៍នៅក្នុងមណ្ឌល ហ៊ើពេយ ប្រទេសចិន ដោយហេតុការណ៍នេះបានកើតឡើង ក្រោយពីសាមីខ្លួនទាំង២ ធ្វើពិធីរួចរាល់ហើយ និងស្ថិតក្នុងអំឡុងពេលបញ្ជូនខ្លួនកូនកំលោះកូនក្រមុំចូលបន្ទប់ ហើយអ្នកកំដរកូនកំលោះ អ្នកកំដរកូនក្រមុំ រួមទាំងកំលោះក្រមុំដែលជាមិត្តភក្តិ សាច់ញាតិ បាននាំគ្នាដើរចូលទៅកាន់បន្ទប់ដែលជាកន្លែងផ្សំដំណេក ត្រៀមខ្លួនលេងហ្គេមសប្បាយរីករាយតាមទម្លាប់។

សម្រាប់ហ្គេមដែលមិត្តភក្តិ ស្នើឱ្យនាំគ្នាលេងនោះគឺ ការប្រើមាត់ពាំក្រដាសបញ្ជូនឱ្យគ្នា និងហ្គេមផ្សេងៗទៀត តែយ៉ាងណាក្ដី មុននឹងលេងហ្គេម កូនកំលោះបានបង្ហាញអាកប្បកិរិយាដូចជារាងឆ្លេឆ្លា មុននឹងស្ទុះចូលទៅចាប់ឱបអ្នកកំដរកូនក្រមុំរូបស្អាតម្នាក់ជាប់យ៉ាងណែន ដោយមិនខ្វល់ពីកូនក្រមុំដែលកំពុងអង្គុយនៅពីមុខនោះឡើយ។

ពេលអ្នកកំដរកូនកំលោះឃើញដូច្នោះ ក៏ប្រញាប់ស្ទុះចូលទៅចាប់ឱប និងថើបថ្ពាល់កូនក្រមុំដូចគ្នា ដែលទោះវាជាទិដ្ឋភាពដែលមិនសូវជាសមរម្យក៏ដោយ តែទាំងកូនកំលោះ និងកូនក្រមុំ បែរជានាំគ្នាហេបភីយ៉ាងខ្លាំង និងថែមទាំងសើចក្អាកក្អាយ ដោយទាំងសាមីខ្លួនកូនក្រមុំ និងអ្នកកំដរកូនក្រមុំ ដែលត្រូវគេចាប់ឱបដោយមិនបានត្រៀមខ្លួននោះ ម្នាក់ៗគ្មានបង្ហាញកាយវិការណាថាទើសទាល់ ឬអន់ចិត្តអ្វីទាំងអស់ ហើយអ្នកជិតខាងថែមទាំងស្រែកហ៊ោកញ្ច្រៀវ ធ្វើហាក់ដូចជារឿងប្រក្រតីដូច្នោះដែរ។

មិនត្រឹមតែប៉ុណ្ណោះ ក្រោយពីចាប់ឱបអ្នកកំដរកូនក្រមុំម្នាក់នោះហើយ កូនកំលោះថែមទាំងព្យាយាមចូលទៅបង្ខំចាប់ថើបអ្នកកំដរកូនក្រមុំម្នាក់ទៀត តែត្រូវស្ត្រីម្នាក់នោះហាមបានមុន និងដែលមើលទៅហាក់ដូចជា នាងគឺជាមនុស្សតែម្នាក់គត់ ដែលបង្ហាញកាយវិការថា ធុញទ្រាន់ និងមិនពេញចិត្តចំពោះស្ថានការណ៍បែបនេះ។

រឿងដែលកើតឡើងនេះ បានធ្វើឱ្យបណ្ដាអ្នកលេងបណ្ដាញសង្គមទាំងឡាយ នាំគ្នារិះគន់ និងស្ដីបន្ទោស ដោយយល់ឃើញថា ពិធីមង្គលការ គឺជាពិធីសំខាន់ តែមនុស្សទាំងនោះបែរជាធ្វើដូចជារឿងកំប្លែងលេងសើចទៅវិញ។ ក្រៅពីនេះ ថែមទាំងមានអ្នកនិយាយថា វាជារឿងគួរឱ្យស្អប់ខ្ពើមបំផុត តើមានកូនកំលោះ កូនក្រមុំប្រភេទណាខ្លះ ដែលចង់ធ្វើបែបហ្នឹងក្នុងថ្ងៃមង្គលការរបស់ខ្លួនឯង? និងសង្ឃឹមថា ទម្លាប់បែបនេះ នឹងត្រូវលុបបំបាត់ចោលឱ្យបានឆាប់រហ័ស៕

×