Sunday, June 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួនបុរសជនជាតិប៊ុលការី ៣នាក់ ពាក់ព័ន្ធនឹងការ លួចគាស់ទូ ATM របស់ធនាគារឯកជនមួយ នៅស្រុកអង្គស្នួល

ខេត្តកណ្តាល ៖ ចៅក្រមស៊ើបសួរ នៃ សាលាដំបូងខេត្តកណ្តាល  កាលពីថ្ងៃទី ១៥  ខែ ឧសភា ឆ្នាំ ២០២៣ នេះ បានបង្គាប់ឲ្យឃុំខ្លួន បុរសត្រូវចោទ ជនជាតិប៊ុលការី ៣នាក់ និង បញ្ជូនគាត់ទៅឃុំខ្លួន នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន  ដើម្បីរង់ចាំ ចាត់ការ តាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងករណី លួចមានស្ថានទម្ងន់ទោស ធ្វើសកម្មភាពលួចគាស់ទូ ATM របស់ធនាគារឯកជនមួយ ប្រព្រឹត្តកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចមុខរោងចក្រសាន់បេស ភូមិអង្គស្នួលទី១ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្នរបស់ ចៅក្រមស៊ើបសួរ នៃ សាលាដំបូងខេត្តកណ្តាល បានឱ្យដឹងថា ជនត្រូវចោទ៣នាក់ខាងលើមាន៖៖ ១- ឈ្មោះ NIKOLAEV IVELIN DIMITROV ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិប៊ុលការី ។ ២៖ ឈ្មោះ TZVETANOV NIKOLAY ANDREEV ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិប៊ុលការី ។ ៣៖ ឈ្មោះ TSVETKOV ALEKSANDAR GEORGIVE ភេទប្រុស អាយុ ២៣ ឆ្នាំ ជនជាតិប៊ុលការី ។

ជនត្រូវចោទ ទាំងបីនាក់ ត្រូវតំណាងអយ្យការចោទប្រកាន់ពីបទ « ប៉ុនប៉ងលួច» តាមមាត្រា៣៥៣, មាត្រា៣៥៦ និងមាត្រា៣៦១ នៃក្រមព្រហ្មទណ្ឌ។

ពួកគេ ត្រូវបានកម្លាំងសមត្តកិច្ចនគរបាល ធ្វើការឃាត់ខ្លួន កាលពីថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០២៣ នៅភូមិអង្គស្នួលទី១ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

បច្ចុប្បន្ននេះ ជនត្រូវចោទ ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាល ជាបណ្តោះអាសន្ន ដើម្បីរងចាំ ការធ្វើសវនាការ តាមនីតិវិធីច្បាប់៕ រក្សាសិទ្ធដោយ ៖ ចន្ទា ភា

×